អេរិច ស្និទ្ធប្លែកជាមួយ នារីម្នាក់ តែច្រានចោល ចំណងស្នេហ៍
ភ្នំពេញ៖ តារាចម្រៀងប្រុស ធ្លាប់លេចឈ្មោះល្បីលោក អេរិច ក្រោយពី បែកធ្លាយដំណឹង ស្នេហាក្រៅ ឆាកជា បន្តបន្ទាប់ រួចមក រហូតមក ដល់ពេលនេះ ហាក់ដូចជាបាត់ មុខបាត់មាត់ ពីសិល្បៈ ស្ទើរតែទាំង ស្រុងទៅហើយ ។ ប៉ុន្តែ មុននេះបន្តិច ស្រាប់តែឃើញ តារាប្រុសរូបនេះ បានបង្ហោះរូបថត បង្ហាញពីភាព ស្និទ្ធជាមួយ នារីវ័យក្មេង ម្នាក់ដែល មានវ័យប្រហាក់ ប្រហែលគ្នា ។
ថ្មីៗនេះ នៅលើបណ្តាញសង្គម ទំនាក់ទំនង Facebook របស់តារាចម្រៀងប្រុស លោក អេរិច គេបានឃើញ លោក បង្ហោះ នូវរូបថតចំនួន ១ សន្លឹក ថតលក្ខណៈកៀកកើយ ជាមួយ នារីម្នាក់ ដែលមានវ័យ ស្របាលគ្នានឹងលោក ។
ការបង្ហាញរូបភាព មើលទៅហាក់មានភាពស្និទ្ធស្នាលនេះ បានធ្វើឱ្យ មិត្តភក្តិនៅ ក្នុងfacebook ក៏ដូចជាអ្នកដែល បានឃើញ រូបថតនេះ មានភាពភ្ញាក់ ផ្អើលគ្រប់គ្នា និង មានការសង្ស័យ ចំពោះសកម្មភាព ដ៏ស្និទ្ធស្នាលប្លែកនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថា អ្នកទាំងពីរនេះមានទំនាក់ទំនងស៊ីជម្រៅ បែបណា ជាមួយគ្នាទើប បានជាស្និទ្ធស្នាល ជាមួយគ្នាខ្លាំងបែបនេះ ។ ប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៥នេះ តារាចម្រៀង លោក អេរិច បាននិយាយ ទាំងអស់សំណើយថា« នារីម្នាក់នេះមិនមែន ជាសង្សា ឬ គូ ស្នេហ៍ថ្មីថ្មោង ដូចគេសង្ស័យ នោះឡើយគាត់ គឺជាអ្នករួម អាជីពការងារ ខាងក្រៅជាមួយគ្នា តែប៉ុណ្ណោះ ដូច្នេះសុំបង ប្អូនក៏ដូច មិត្តភក្តិក្នុងហ្វេសប៊ុក ទាំងអស់ កំមានការ យល់ច្រឡំ » ។
លោក អេរិច បានបញ្ជាក់ទៀតថា «ខ្ញុំ និងគាត់គ្រាន់តែមិត្តរួមការងារប៉ុណ្ណោះ គ្មានអីផ្សេងពីនេះទេ ហើយ រូបថតនេះ គឺពួកយើងបានថត ជាមួយគ្នាកាលពីទៅធ្វើនៅជប៉ុន នាអំឡុង ចុងខែមករា ឆ្នាំ២០១៥ កន្លងនេះ។ ខ្ញុំក៏សូមច្រាន ចោលចំពោះការ លើកឡើងថា ខ្ញុំមានទំនាក់ទំនងស្នេហា ឬជាការ ចាប់ផ្តើម នៃសម្ព័ន្ធភាពមេត្រីស្នេហ៍ ជាមួយគ្នា ព្រោះភាពស្និទ្ធ ស្នាលនេះ គ្រាន់តែក្នុង លក្ខណៈការងារប៉ុណ្ណោះ» ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!