លី អ៊ីវ៉ាធីណា លេចឮថា ផ្ទុះជម្លោះ ជាមួយកវី និពន្ធ យឹម តាស្រង់

 
 

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ លី អ៊ីវ៉ាធីណា បន្ទាប់ពីរងរឿងរ៉ាវថា នាងងាកមកស្និទ្ធនឹង មនុស្សស្រីដូចគ្នា កាលពីពេល ថ្មីៗនេះកន្លងមក នាងមិនបាន ចេញមុខបកស្រាយ អ្វីទេ។ នាងនៅតែ បន្តបណ្ដើរគ្នា យ៉ាងបើក ចំហរតែម្ដង ។ ជាក់ស្ដែង ក្នុងថ្ងៃមង្គលការ អ្នកឧកញ៉ា គិត ម៉េង និង លោក ជំទាវ ម៉ៅ ចំណាន នាងបានអង្គុយយ៉ាង កៀកកើយ ជាមួយស្រី ដែលជាប់ មន្ទិលស្នេហា ជាមួយគ្នា គ្មានខ្វល់នឹង ពាក្យចចាមអារ៉ាម ឬមាត់ចាប មាត់ព្រាបឡើយ ។

រឿងរ៉ាវខាងលើនេះ លី អ៊ីវ៉ាធីណា មិនទាន់បកស្រាយរួចស្រេចផង ស្រាប់តែមានពាក្យ ចចាមអារ៉ាមថ្មី មកទៀតថា នាងកំពុងតែ ផ្ទុះជំលោះ ក្ដៅគគុកជាមួយ កវី និពន្ធល្បីល្បាញ លោក យឹម តាស្រង់ ដែលទំនាស់នេះ ធ្វើឲ្យនាង និង យឹម តាស្រង់ មើលមុខគ្នាលែងចំ ។

គេបានឃើញកំពូល អ្នកនិពន្ធចម្រៀង ដ៏ល្បីល្បាញ លោក យឹម តាស្រង់ បង្ហោះពាក្យពេចន៍ មួយចំនួន ក្នុង Facebook របស់លោកថា លោកមិនបានសុំឲ្យតារាចម្រៀង ល្បីណា ច្រៀងបទ លោកទេ បើពេញចិត្ត ក៏ច្រៀង មិនពេញចិត្ត ក៏អត់ទៅ ។ លោកមិនត្រឹមតែ បានពោលពាក្យ អស់ទាំងនេះទេ តែលោក ហាក់បង្ហាញអារម្មណ៍ អន់ចិត្ត លាយលំ នឹងការខឹង សម្បារផងដែរ ព្រោះមើលទៅ ដូចជាមាន តារាចម្រៀង ល្បីណាមួយ ធ្វើឲ្យលោក អាក់អន់ ស្រពោនចិត្ត ហើយតារាចម្រៀង ម្នាក់នោះ ល្បីមិនធម្មតាឡើយ ។
 
ប្រភពពីអ្នកជិតដិត លី អ៊ីវ៉ាធីណា បាននិយាយថា គ្មានណាក្រៅពី លី អ៊ីវ៉ាធីណា នោះទេ ដែលធ្វើឲ្យ លោក យឹម តាស្រង់ក្រៅក្រហាយ ព្រោះរឿង កើតឡើង ដោយសារ លី អ៊ីវ៉ាធីណា មិនព្រមច្រៀង បទចម្រៀងដែល យឹម តាស្រង់ សរសេរឲ្យ រួចក៏កើត ជាជំលោះ ក្ដៅគគុក មើលមុខគ្នា មិនចំតែម្ដង ។ ថ្វីត្បិតក្នុង ឱកាសចូលឆ្នាំថ្មី លី អ៊ីវ៉ាធីណា មានបទចម្រៀង ច្រៀង ច្រើនមែន តែបន្ទាប់ពីនេះ មិនប្រាកដឡើយថា នៅមានបទ ច្រើនច្រៀងទៀត ព្រោះនាងបាន ធ្វើឲ្យម្ចាស់ អ្នកនិពន្ធល្បីរូប នេះអន់ចិត្ត ថែមទាំងមើល មុខគ្នាមិន ចំទៀតផង ។

កវីនិពន្ធ យឹម តាស្រង់ និង លី អ៊ីវ៉ាធីណា សុទ្ធតែមិនទាន់សុំការបំភ្លឺ បានដូចគ្នា ក្នុងពេលនេះ ព្រោះទូរស័ព្ទមិន អាចទាក់ទងបាន ។

គួររំឭកផងដែរថា មួយរយៈចុងក្រោយនេះ លី អ៊ីវ៉ាធីណា សម្បូរទៅដោយបទចម្រៀងល្បី ៗ ភាគច្រើន ត្រូវបានសរសេរ ដោយកវី យឹម តាស្រង់ នេះផងដែរ ដូចជាបទ «ចូលចិត្តឲ្យ អូនយំម្ល៉េះ» ដែលបទនេះ កំពុងតែ ល្បីល្បាញខ្លាំង បំផុតរបស់ ធីណា ក្នុងពេលបច្ចុប្បន្ននេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម