ទេសចរ ថ្មើរជើង 13ប្រទេស មកដល់ ស្រុកខ្មែរ ជួបចោរប្លន់
រាជធានីភ្នំពេញ ៖ បុរសជនជាតិ កាហ្សាក់ស្ថានម្នាក់ ដែលធ្វើដំណើរទេសចរណ៍ ដោយថ្មើរជើង ឆ្លងកាត់១៣ប្រទេស រួចមកហើយនោះ ត្រូវជន៣នាក់ វាយប្លន់ យកទូរស័ព្ទដៃ នៅមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២ មេសា ។
ជនបរទេសឈ្មោះ SERGEY ភេទប្រុស អាយុ២០ឆ្នាំ ស្ពាយសាក់កាដូធំមួយ ជាអ្នកទេសចរថ្មើរជើង អស់រយៈពេល ២៩៦ថ្ងៃ មកហើយ ដោយឆ្លងកាត់ ប្រទេសចំនួន១៣ ដែលប្រទេសកម្ពុជា ជាប្រទេស ឆ្លងកាត់ទី១៤ ។
នេះជាដំណើរទេសចរណ៍ ដោយថ្មើរជើងមួយ ដោយមិនចំណាយប្រាក់ ផ្ទាល់ខ្លួន ឬការផ្តល់ជំនួយ អ្វីមួយឡើយ និងនៅជាប់នឹងខ្លួនមានស្ពាយសាក់កាដូ យ៉ាងធំមួយ មានដោតទង់ជាតិមួយ នៅជាប់នឹង សាក់កាដូ ជាសញ្ញាសម្គាល់ផងដែរ ដោយដើរឆ្លងកាត់ នៅមុខព្រលាន លុះមកដល់ ចំណុចខាងលើ ស្រាប់តែមាន ជន៣នាក់ នាំគ្នា វាយប្លន់យកទូរស័ព្ទ ម៉ាកសាំស៊ុងកាឡាក់ស៊ី មួយគ្រឿងទៅបាត់ ។
តាមរយៈអ្នកបកប្រែ ជនរងគ្រោះបានប្រាប់ថា ទូរស័ព្ទគាត់មិនស្តាយទេ ប៉ុន្តែនៅក្នុងទូរស័ព្ទ មានភ្ជាប់លេខ កូដសម្ងាត់ ដែលសំខាន់សម្រាប់ធ្វើដំណើរទេសចរណ៍របស់គាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល កាកាប ឲ្យជួយអន្តរាគមន៍ ។ នេះជាភាពបង្ក ឱ្យមានការអាម៉ាស់មួយ សម្រាប់ជាតិខ្មែរ ដែលក្រុមជនអន្ធពាល ដ៏គម្រក់ ហ៊ានប្រព្រឹត្ត អំពើលាមកបែបនេះ ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវ វែកមុខចាប់ខ្លួន ក្រុមចោរហារយ ទាំងនេះ ឃើញ ក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ។
តាមដំណឹងថា តំបន់ពោធិ៍ចិនតុង ដូចជា កាកាប ក្បាលដំរី មានក្មេងញៀនថ្នាំអុកឡុក តាមអំពើចិត្តនៅពេលយប់ ដែលសមត្ថកិច្ចហាក់ដូចជាអន់ជាងជនអន្ធពាលទាំងនោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!