ហេតុតែចង់ស្អាត និងក្មេងជាងវ័យពេក ស្រ្តីចំណាស់ម្នាក់ វះកាត់កែសម្ផស្ស ជាង៤៧ដង

 
 

បរទេស៖ មានស្រ្តីចំណាស់ ទទួលបានកំណត់ត្រា ខាងវះកាត់កែសម្ផស្ស ច្រើនជាងគេបំផុត នៅលើពិភពលោក គឺជាង៤៧ដងឯណោះ។

ចំពោះ Cindy Jackson អាយុ៥៨ឆ្នាំ ជាស្រីម្នាក់ ឈ្លក់វង្វេង នឹងការវះកាត់កែសម្ផស្សជាងគេបំផុត ដែលគាត់បានចាប់ផ្តើមកែសម្រស់ តាំងពីអាយុ៣៣ឆ្នាំមកម្ល៉េះ។ បន្ថែមពីនេះទៅទៀត នៅពេលឪពុករបស់គាត់បានស្លាប់ បានបន្សល់លុយមួយចំនួន ដូច្នេះគាត់ក៏បាន យកលុយ ទាំងនោះ ទៅវះកាត់កែសម្ផស្សតែម្តង។ ក្នុងនោះដែរ Cindy បានប្រាប់ថា "តាំងពីនៅក្មេង គាត់តែងតែ ប៉ងចង់ឲ្យទម្រង់មុខរបស់គាត់ ដូចជាតុក្តតា Barbie"។

គួរបញ្ជាក់ផងដែរថា ដំបូងនាងបានចាប់ផ្តើម វះកាត់ កែត្របកភ្នែក និងវះកាត់ខ្លាញ់ត្រង់ជង្គង់។ នៅពេលគាត់ បានវះកាត់ដំបូង គឺ គាត់ពិតជាស្រស់ស្អាត ហើយមានមោទនភាព នូវអ្វីដែលគាត់បានធ្វើយ៉ាងខ្លាំង។ នៅក្នុងឆ្នាំ២០០៧ ម្តាយរបស់គាត់ បានស្លាប់ទៀត ក៏បាន បន្សល់លុយមួួយចំនួន ហើយគាត់ក៏បានយកលុយនោះ ទៅកែកុនសម្ផស្សបន្តទៀត រហូតដល់បច្ចុប្បន្ននេះ គឺគាត់បានវះកាត់ជាង ៤៧ដងទៅហើយ ដែលបានចំណាយលុយ លើការព្យាបាល និងកែសម្ផស្សនេះ អស់ជាង ១០ម៉ឺនដុល្លារ។

ទោះជាយ៉ាងណា នេះគ្រាន់តែជា ករណីមួយប៉ុណ្ណោះ ហើយក៏មិនមាន ការធានាណា ដែលថា ការវះកាត់កែសម្ផស្ស មិនមានផល ប៉ះពាល់នោះដែរ ដោយកន្លងមក ខ្មែរឡូត ធ្លាប់ចុះផ្សាយជាច្រើនមកហើយ អំពីការវះកាត់កែសម្ផស្ស ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ។ សំរាប់អ្នកស្រី Cindy Jackson វិញ គាត់អាចនឹងមាន ការពិគ្រោះយោបល់ និងវិធីសាស្ត្រត្រឹមត្រូវ ក៏អាចថាបាន ទើបទទួលបានលទ្ធផល មកទល់ពេលនេះ៕


រូបខាងឆ្វេង ពេលគាត់មានអាយុ២២ឆ្នាំ និងរូបខាងស្តាំ ជារូបរបស់គាត់ ពេលបច្ចុប្បន្ន


រូបខាងស្តាំ ជារូបថតរបស់គាត់ ពេលនៅឆ្នាំ ១៩៧៩ និងរូបខាងស្តាំ ជារូបបច្ចុប្បន្ន


រួបថត ក្នុងពេលបច្ចុប្បន្ន

ប្រភព  Lollipop

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម