ជនជាតិចារ៉ាយ ១គ្រួសារ ត្រូវអ្នក ភូមិ គំរាមសម្លាប់ ដោយ ចោទថា ចេះអំពើ អាបធ្មប់
រតនគិរី៖ ជនជាតិចរ៉ាយមួយគ្រួសារ ដែលមានសមាជិក ១០នាក់ រស់នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតន គិរី ត្រូវបាន លោកមេភូមិ និងអ្នកភូមិ បានបណ្តេញចេញពីភូមិ និងគំរាម សម្លាប់ ដោយចោទ ប្រកាន់ថា ចេះអំពើ អាបធ្មប់។ នេះបើយោងតាម ការអះអាងថា របស់លោក ឆាយ ធី អ្នកសម្រប សម្រួលរបស់ សមាគមការពារសិទ្ធិ មនុស្សអាដហុក ប្រចាំខេត្តរតនគិរី។
លោក ឆាយ ធី បានបន្តឲ្យដឹងថា នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ លោក រចំ គិញ អាយុ ៤៨ឆ្នាំ និង ភរិយា ឈ្មោះ រម៉ាម ផ្ចិក អាយុ ៣៥ឆ្នាំ ដែលមានកូន ៨នាក់ (ស្រី៥ ប្រុស៣) បានទៅប្តឹង អង្គការអាដហុក ដើម្បីសុំកិច្ច អន្តរាគមន៍ បន្ទាន់ ដោយសារភ័យខ្លាច ពីសុវត្ថិភាពរបស់ ពួកគេ។
បើយោងតាមពាក្យបណ្តឹង លោក រំចំ គិញ និងភរិយា បានបញ្ជាក់ថា ពួកគេត្រូវបាន អ្នកភូមិ យកចាប់ និងយកកាំ បិតបម្រុងអារក សម្លាប់ជា ច្រើនលើក មកហើយ។ មិនតែប៉ុណ្ណោះ នៅពេលមាន ប្រជាពលរដ្ឋក្នុង ភូមិមានជំងឺ គេតែងចាប់ លោក រំចំ គិញ និងភរិយា ទៅសែនព្រេន ដើម្បីឲ្យអ្នក ឈឺនោះបាន ជាឡើងវិញ។
ប្រជាពលរដ្ឋក្នុងភូមិ នៅបានចោទប្រកាន់គ្រួសារនេះថា មានប្រទាលស៊ីមនុស្សថែមទៀងផង។
បើតាមលោក ឆាយ ធី លោក រចំ គិញ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃប្រកបរបរ ដើរស៊ី ឈ្នួលជម្រះ ស្មៅតាមចំការ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!