បែកបាក់ក្រោយស្នេហ៍ ចិត្តនិងចិត្ត ដឹងថានាងមានគូគ្រងថ្មី ក្តៅចិត្តដុតផ្ទះ នាងទាំងយប់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះអតីតប្រពន្ធក្រោយ ពីដឹងថានាង មាន ប្ដីថ្មី ។ ករណីដុត ផ្ទះនេះ កើតឡើងកាល ពីវេលាម៉ោង ១០និង៤៥នាទី យប់ថ្ងៃទី៣១ មីនា នៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ។ ការដុតបំផ្លាញ ផ្ទះ អតីតប្រពន្ធនេះ ដោយសារតែ បុរសជាប្ដី មិនដាច់អាល័យ ពីអតីតប្រពន្ធ ដែលបានចែក ផ្លូវគ្នាដើររៀង ខ្លួនទៅហើយនោះ ។ បុរសរូបនេះ ឈ្មោះ ផូង ភ័ក្ត្រ ហៅ យ៉ត អាយុ២៧ឆ្នាំ រស់នៅភូមិ តាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ។
ក្រោយការឃាត់ខ្លួន បុរសជាអតីតប្ដីបានឆ្លើយថា មូលហេតុដែលនាំឱ្យរូបគេខឹងរហូតទ្រាំមិនបាន គឺដោយ សារមកពីប្រពន្ធខ្លួន ទៅមានប្ដីថ្មី មិនបាន ប្រាប់ខ្លួនឱ្យដឹង ។ ជនរូបនេះ បន្តថា រវាងរូបគេ និងអតីតប្រពន្ធ បានស្ម័គ្រចិត្ត រួមរស់ជាមួយគ្នា អស់រយៈពេល ៥ឆ្នាំមកហើយ និង មានកូនស្រី ម្នាក់អាយុ៤ឆ្នាំហើយ ទើបតែពេលថ្មីៗ នេះដោយសារ តែការរស់នៅ មិនចុះសម្រុងនឹងគ្នា រូបគេក៏ទៅរស់ នៅឯផ្ទះនៅ ស្រុក កំណើតវិញ ។ លុះម្សិលមិញនេះ (៣០ មីនា) មានអ្នកភូមិ មកប្រាប់ថា ប្រពន្ធរបស់ខ្លួនមាន ប្ដីថ្មីទៀតហើយ ធ្វើឱ្យរូបគេខឹង សម្បាយ៉ាង ខ្លាំង ក៏ជិះម៉ូតូសំដៅ ទៅផ្ទះអតីតប្រពន្ធ ហើយធ្វើ សកម្មភាពដុតផ្ទះតែម្ដង ។
លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ជនជាប់ចោទក្រោយពី ឈ្លោះប្រកែក ជាមួយអតីត ប្រពន្ធ ហើយ ក៏ដុតផ្ទះប្រពន្ធតែម្ដង តែមិនបានបណ្ដាល ឱ្យខូចខាតទាំងស្រុងទេ ព្រោះតែប្រជាពលរដ្ឋ នៅជិតខាងនាំគ្នា ជួយពន្លត់ទាន់ ។ លោកអធិការ បន្តថា អតីតប្រពន្ធរបស់ ជនជាប់ចោទរូបនេះ ឈ្មោះ យឹម ដានី អាយុ២៥ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ ចំណែកបុរស ជាប្ដីក្រោយមិន ត្រូវបានគេ ស្គាល់ឈ្មោះទេ ។ ផ្ទះដែលអតីតប្ដីដុត នេះមានទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ដំបូលប្រកស័ង្កសី ត្រូវភ្លើងឆេះ ជញ្ជាំងស្បូវអស់២ផ្ទាំង ។
ជនជាប់ចោទ ជាអតីតប្ដី ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!