នារីស៊ិចស៊ី កំពូលល្បិច បបួលប្រុសៗ រួមភេទ តាមហ្វេសប៊ុក ដើម្បីយកមកប្លន់ អស់ជាច្រើននាក់

 
 

អាហ្សង់ទីន ៖ នេះបានជាគេហៅថា កុំចង់លេងល្បែង ជាមួយស្រីស្អាត ប្រយ័ត្ននាំទុកដល់ខ្លួន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានបុរសៗ ជាច្រើននាក់ បានជាប់អន្ទាក់ស្រីស្អាត តាមរយៈហ្វេសប៊ុក គិតថាបានរួមមេត្រីជាមួយនាង បែរជាត្រូវនាងប្លន់ទៅវិញ។

នាង Sofia Davila អាយុ ២១ ឆ្នាំ បានប្រើល្បិចលួងលោមបុរសៗ មករួមភេទជាមួយខ្លួន តាមរយៈ ការប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ Black Widow of Facebook រួចហើយដាក់ថ្នាំសណ្តំ ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ប្រុសៗ ទាំងនោះ យ៉ាងសប្បាយដៃតែម្តង។

ជនរងគ្រោះឈ្មោះ Diego Escalante អាយុ ៣៩ ឆ្នាំ បានប្រាប់ឲ្យដឹងថា៖« ពួកយើងបានទាក់ទងគ្នា ប្រហែលជាពីរសប្តាហ៍ហើយ បន្ទាប់មកនាងបានប្រាប់ខ្ញុំថា ពួកយើងអាចមាន ទំនាក់ទំនងស្នេហាជាមួយគ្នា ដូច្នេះហើយ ពួកយើងបានណាត់ជួបគ្នា នៅសណ្ឋាគារមួយ ហើយ ពេលនោះពួកយើង បានភាពផ្អែមល្ហែម ជាមួយគ្នាណាស់។ ក្រោយមកនាង ក៏បានណាត់ខ្ញុំជួបម្តងទៀត  ដោយលើកនេះ នាងមករកខ្ញុំដល់ផ្ទះតែម្តង រួចហើយនាងក៏បាន ចាក់ស្រាមួយកែវ ឲ្យខ្ញុំផឹក ធ្វើឲ្យខ្ញុំសន្លប់បាត់ស្មារតី ពេលដឹងខ្លួនឡើង ភ្ញាក់ឲ្យព្រើត គឺជើង និង ដៃរបស់ខ្ញុំត្រូវនាងចងយ៉ាងជាប់ និង ឃើញមានបុរសពីរនាក់ កំពុងយកទូរទស្សន៍ ម៉ាញ៉េ និង របស់ជាច្រើនទៀត ចេញពីផ្ទះរបស់ខ្ញុំ»។

ក្រោយមក ស្រ្តីកំពូលល្បិចរូបនេះ ធ្វើពុត ទៅប្រាប់ប៉ូលីសថា ខ្លួនត្រូវបានបុរសពីរនាក់ បង្ខំឲ្យចេញពីផ្ទះ និង មិនអាចបញ្ឈប់សកម្មភាពប្លន់ របស់ពួកគេបានឡើយ។ យ៉ាងណាមិញ ប៉ូលីសមិនបានជឿ លើសំដីរបស់នាងទេ ដោយសារតែមានពាក្យបណ្តឹងជាច្រើន ពីជនរងគ្រោះបុរសៗ ថាត្រូវបានប្លន់ បន្ទាប់ពីបានជួបស្រ្តីម្នាក់ តាមរយៈហ្វេសប៊ុក។

រហូតមកទល់ពេលនេះ អ្នកនាំពាក្យឲ្យក្រុមមន្ត្រីប៉ូលីស បានឲ្យដឹងថា នាងDavila បានសារភាពថាខ្លួន ពិតជាបានលួងលោមបុរស ចំនួន ១៥ នាក់ ដែលចង់រួមភេទជាមួយនាង រួចហើយក៏ដាក់ថ្នាំពួកគេ ឲ្យបាត់បង់ស្មារតី ដើម្បីងាយស្រួល ធ្វើសកម្មភាពប្លន់ពិតមែន។

គួរបញ្ជាក់ផងដែរ នាង Davila និងជនផ្សំគំនិតពីរនាក់ទៀត នឹងត្រូវឡើងតុលាការ ឆាប់ៗនេះ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់៕

ខាងក្រោមជារូបភាពរបស់នាង Davila៖





ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម