អគ្គិភ័យឆេះបំផ្លាញ ផ្ទះប្រជា ពលរដ្ឋនៅ ក្បែរសាលា ខណ្ឌឫស្សីកែវ មកពី ទុស្សេខ្សែ ភ្លើង

 
 

ភ្នំពេញ  ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នងទំហំ ៨គុណ ៤ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសី ស្ថិតនៅ ផ្ទះលេខ១៩៩៤ ភូមិខ១ សង្កាត់ ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ ពោលនៅក្បែរសាលា ខណ្ឌតែម្ដង ត្រូវបានភ្លើង ឆាបឆេះទាំងស្រុង ដែលបណ្ដាល មកពីឆ្លង ចរន្ដអគ្គិសនី កាលពី វេលាម៉ោង ៤រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ។

នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រហ្ម យ៉ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក បានបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ប៉ុន្ដែប្រើអស់២ គ្រឿង ហើយប្រើពេល ៤២នាទីទើប អាចពន្លត់ និងគ្រប់គ្រង ស្ថានការណ៍ទាំងស្រុង ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ ទៀតថា ម្ចាស់ផ្ទះឈ្មោះសេន យ៉ាន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ត្រី ។





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម