បុរសកម្ពស់ទាប បំបែកកំណត់ត្រា កីឡាសាច់ដុំពិភពលោក ឥឡូវនេះមានគូស្នេហ៍ កម្ពស់ជិត២ម៉ែត្រ (មានវីដេអូ)
ដាណឺម៉ាក៖ លោក Anton Kraft អាយុ ៥២ ឆ្នាំ ជាបុរស មានកម្ពស់ត្រឹម ១៣៥សង់ទីម៉ែត្រ ដែលធ្លាប់បាន បំបែកកំណត់ត្រាពិភពលោក ក្នុងការលើកទម្ងន់ធ្ងន់ជាងគេ បច្ចុប្បន្ននេះ មានគូស្នេហ៍ កម្ពស់ខ្ពស់រហូតដល់ទៅ ១៩០សង់ទីម៉ែត្រ។
មានត្រឹមកំពស់ ៤.៤ហ្វ៊ីត (១.៣៥ម៉ែត្រ) បុរសម្នាក់នេះ ត្រូវបានគេ វាយតំលៃថាជាមនុស្ស ដែលមានកំលំាងខ្លាំង ជាងគេនៅលើពិភពលោក ព្រោះគាត់អាចលើកទំងន់ បានធ្ងន់ជាងគេ បើគិតតាមសមាមាត្រ នៃរាង្គកាយរបស់គាត់។ ចំនែកឯគូស្នេហ៍របស់គាត់ នាង China Bell អាយុ ៤៣ឆ្នាំ មានទីលំនៅក្នុងរដ្ឋ Florida ដែលមានកម្ពស់ខ្ពស់ដល់ទៅ ៦.៣ហ្វ៊ីត (១.៩០ម៉ែត្រ) បាននិយាយថា នាងបានបាក់ចិត្តស្រឡាញ់ លោក Anton ភ្លាមៗ នៅពេលដែលឃើញគាត់ ជាលើកដំបូង និងមិនអាចដកចិត្តរួចឡើយ។
នាង China Bell បានប្រាប់ទៀតថា មានសារព័ត៌មានមួយ បានសួរដល់ពួកគេថា តើពួកគេគឺជាគូស្នេហ៍ ដែលមិនសមគ្នា ជាងគេក្នុងលោកយើងនេះ? នាងបាននិយាយថា "វាជាសំនួរដ៏ល្ងង់បំផុត ព្រោះព្រំដែនស្នេហា គ្មានអ្នកណា អាចកំណត់បានទេ"។
ជារឿយៗ តែងតែមាន សារព័ត៌មានចុះផ្សាយ និងដាក់ចំណងជើងធំៗ វាយតំលៃទៅលើពួកគេ តែអ្នកទាំងពីរ បានប្រាប់ថា វាជារឿងដ៏គួរឲ្យហត់នឿយ និងដដែលៗ ថ្វីត្បិតតែពួកគេមើលទៅ ខុសគ្នាពិតមែនប៉ុន្តែ អ្វីៗកើតឡើងពីចិត្តស្រឡាញ់ ស្មោះស្ម័គ្រ និងធ្លាប់បានឆ្លងកាត់នូវ ឧបសគ្គច្រើនគួរសម មកហើយដែរ។ ពួកគេក៏បានសំណូមពរ ដល់មនុស្សទាំងអស់ បើកចិត្តទទួលយកអ្វីដែលពួកគេធ្វើ ដោយក្តីពេញចិត្ត និងជូនពរពួកគេផងដែរ៕
ជាចុងក្រោយ ខ្មែរឡូត សូមធ្វើការលើកទឹកចិត្ត និងជូនពរពួកគេ ឲ្យស្រលាញ់គ្នាបានយូរអង្វែង ព្រមទាំងមានសុភមង្គល និងក្តីរីករាយ ជារៀងរហូតទៅ៕
សូមទស្សនាវីដេអូ នៃការលើកទំងន់របស់លោក Anton Kraft ខាងក្រោមនេះ៖
ដោយ Luhan
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!