កងរាជអាវុធហត្ថ​ខេត្តប៉ៃលិន ចាប់ចោរ​ជនជាតិ​ថៃ​ម្នាក់​ សាក់​រូប​ពេញ​ខ្លួន​ឆ្លង​ដែន​មក លួច​ម៉ូតូ​នៅ​ស្រុក​ខ្មែរ

 
 

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង បានចាប់ឃាត់ ខ្លួន ជនសង្ស័យជា ចោរជនជាតិថៃម្នាក់ ឆ្លងដែនមកលួចម៉ូតូ នៅទឹកដីខ្មែរតាមពាក្យ បណ្តឹងរបស់ម្ចាស់ម៉ូតូ កាលពីព្រឹក ថ្ងៃទី៣១ មីនា ២០១៥ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ការចាប់ឃាត់ខ្លួនជនជាតិថៃនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ មីនា ២០១៥ ស្ថិត ក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ច បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ប៉ៃលិន ។ ជនសង្ស័យដែល ត្រូវសមត្ថកិច្ចកង រាជអាវុធ ហត្ថឃាត់ខ្លួន ឈ្មោះ ឆ័យ យ៉ានុត ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិប៉ានយ៉ក ឃុំមឿង ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ប្រទេស ថៃ ។ ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជាយោធា រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយ ម៉ូតូ ដែលជនសង្ស័យលួច ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-6503 ។

បើតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យជាជនជាតិថៃ ខាង លើដើរចេញចូល តាមច្រកទ្វារ អន្តរជាតិ ព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជារៀងរាល់ថ្ងៃ និងសង្ស័យថា ជាមនុស្សញៀនថ្នាំ មានសាក់រូបពេញ ខ្លួនតាំងពី ក្បាលរហូត ដល់ចុងជើង ហើយក្នុងមួយថ្ងៃៗ ដើរពីកន្លែងមួយ ទៅកន្លែងមួយ បម្រុងនឹងលួចម៉ូតូ និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ រស់ នៅក្បែរនោះផងដែរ ។

ប្រភពដដែលបានបន្តថា ចោរឆ្លងដែនរូបនេះបានមកស្នាក់នៅភូមិផ្សារព្រំ អស់រយៈពេលជាងមួយឆ្នាំមក ហើយ ។  ប៉ុន្តែរូបគេចេញ ចូលចុះ ឡើងពីថៃមកខ្មែរ ជាញឹកញាប់ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យរូបនេះ បានប្រទះឃើញម៉ូតូ ជនរងគ្រោះ១គ្រឿង ចាក់សោទុកចោល នៅ មុខផ្ទះ ឆ្លៀតឱកាសមិន ឃើញម្ចាស់ក៏ធ្វើ សកម្មភាពកាច់ ក.លួចតែម្តង ។

ប្រភពដដែលបានបន្តទៀតថា ពេលលួចរួចហើយ ជនសង្ស័យខាងលើបានជិះម៉ូតូមកទិសខាងកើត បាត់ស្រមោល ។ បន្ទាប់ពីបាត់ម៉ូតូ ភ្លាមៗនោះ ម្ចាស់ក៏ដាក់ពាក្យបណ្តឹង ទៅកងរាជអាវុធហត្ថខេត្ត ទើបសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើការចាប់ ឃាត់ ខ្លួនបាននៅ ស្រុកកំរៀងខេត្ត បាត់ដំបងតែម្តង៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម