ជម្រើសជាតិ កម្ពុជា ធ្វើបានល្អ ក្នុងការប្រកួតជម្រុះ U 22 តំបន់អាស៊ី ស្របពេល ចាន់ វឌ្ឍនាកា ជាកីឡាករ ដែលលេច ធ្លោជាងគេ
ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ អាយុក្រោម ២២ឆ្នាំ របស់កម្ពុជា បានធ្វើដំណើរ ត្រលប់មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី១ ខែមេសា វេលាម៉ោង ៣រសៀល ម្សិលមិញនេះ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ ទ្វីបអាស៊ី អាយុក្រោម ២២ឆ្នាំ វគ្គជម្រុះ នៅក្នុងប្រទេសថៃ។
ឆ្លងកាត់ការប្រកួតរយៈពេល ជិតមួយសប្តាហ៍នៅក្នុងប្រទេសថៃ ក្រុមជម្រើសជាតិ អាយុក្រោម ២២ ឆ្នាំ របស់កម្ពុជា ដែលដឹកនាំដោយលោក គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon ហាក់ទទួលបាន លទ្ធផលគួរឲ្យកត់សម្គាល់ ដោយក្នុងចំណោម ៣ប្រកួត នៅក្នុងពូល G ដែលសំបូរទៅដោយក្រុមខ្លាំង កម្ពុជាទទួលបានលទ្ធផលឈ្នះ ១ និងចាញ់ ២ ស្ថិតនៅលេខរៀងទី៣ ក្នុងចំណោម៤ ក្រុម។
ក្រុមកម្ពុជាក្នុងការប្រកួតកំដៅសាច់ដុំ ក្នុងស្រុកកាលពីពេលកន្លងទៅ
គួររំលឹកថា ប្រកួតដំបូងរបស់កម្ពុជា កាលពីថ្ងៃទី២៧ ខែមិនា ត្រូវប៉ះជាមួយនឹងក្រុមខ្លាំងថៃ ហើយជាលទ្ធផលថៃ ដែលជាក្រុមម្ចាស់ផ្ទះ បានយកឈ្នះកម្ពុជានៅចុងម៉ោង ដោយលទ្ធផល ១ ទល់នឹង ២។ ក្នុងនោះ ១គ្រាប់របស់ខាងកម្ពុជា ធ្វើបានក្រោមការទាត់បាល់ Freekick បញ្ចូលទីបានយ៉ាងល្អរបស់កីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី ១២ ដោយឡែក ២គ្រាប់របស់ថៃធ្វើ បានដោយកីឡាករ Pinyo នៅនាទី ៥៧ និងកីឡាករ Chenrop នៅនាទី ៩០+៥។ សំរាប់ថ្ងៃទី ២៩ មិនា វិញកម្ពុជា ប៉ះជាមួយនឹងក្រុមជើងឯកចាស់ គឺកូរ៉េខាងជើង ហើយជាលទ្ធផល កម្ពុជាចាញ់ដោយលទ្ធផល ១ ទល់នឹង ៤ ដោយក្នុងនោះ១ គ្រាប់របស់កម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ ម៉ាត់ ណូរ៉ូទីន របស់ក្លឹបភ្នំពេញក្រោន នៅនាទី ៨៤ ស្របពេលដែល ៤គ្រាប់របស់កូរ៉េខាងជើង ធ្វើបានដោយ កីឡាករ Ho Myong Chol នៅនាទី១៧, Kim Ju Song នៅនាទី ៣៨, Jo Kwang នៅនាទី ៥៦, Jang Kuk Chol នៅនាទី៦៩។
ឆ្លងកាត់ការប្រកួត២ ដងចាញ់ទាំង២ ដូច្នេះ បានធ្វើឲ្យកម្ពុជាអស់ ឱកាសក្នុងការឈាន ទៅកាន់វគ្គបន្តទៀត តែទោះជាយ៉ាងណាក៏ដោយ ក្រុមកម្ពុជានៅសល់១ប្រកួត ចុងក្រោយទៀតដើម្បីដណ្តើម យកតំណែងលេខ ៣ជាមួយនឹងក្រុមខ្លាំងភីលីពីន ហើយជាលទ្ធផល កម្ពុជាបានយកឈ្នះភីលីពីនយ៉ាងចាស់ ដៃដោយលទ្ធផល ៣ ទល់នឹង១។ ៣ គ្រាប់របស់កម្ពុជា ស៊ុតបញ្ចូលទីដោយ ខ្សែបំរើប្រយុទ្ធវ័យ ក្មេងរបស់ក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា ចំនួន២ គ្រាប់ និងខ្សែការពារ សឿយ វិសាលចំនួន ១គ្រាប់។ ១គ្រាប់របស់ភីលីពីន ស៊ុតបញ្ចូលទីដោយកីឡាករ Barace នៅនាទី ៩០+ ២។
កិច្ចសម្ភាសន៍ជាមួយ គ្រូបង្វឹកជម្រើសជាតិកម្ពុជា នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ
នៅពេលដែលត្រលប់មកដល់កម្ពុជាវិញ លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជា បានថ្លែងប្រាប់ ខ្មែរឡូត ក៏ដូចជា ទូរទស្សន៍ និងសារព័ត៌មានដទៃទៀត ថា កីឡាកររបស់កម្ពុជាមាន បទពិសោធន៍ក៏ដូចជាការ ត្រៀមលក្ខណៈបានល្អណាស់ មុនការប្រកួតនៅក្នុងប្រទេសថៃ។ ចំពោះការប្រកួតជាមួយក្រុមជម្រើស ជាតិថៃវិញ គ្រូបង្វឹកវ័យ ៥៤រូបនេះបានកត់សម្គាល់ឃើញថា សំរាប់ការប្រកួតមុនៗ ក្រុមកម្ពុជា តែងតែចាញ់ថៃ ច្រើនគ្រាប់ តែដោយ ឡែក ក្នុងការប្រកួតលើកនេះ ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ ដោយសារតែ កីឡាករម្នាក់ៗមានការតាំងចិត្តខ្ពស់ពេលដែលប៉ះជាមួយថៃ ដែលជាក្រុមខ្លាំង និងជាក្រុមម្ចាស់ផ្ទះទៀត។ យ៉ាងណាក៏ដោយ លោក Lee បានអះអាងថា កីឡាករកម្ពុជាត្រូវការ ការអភិវឌ្ឍបន្ថែមទៀត ជាពិសេស គឺបច្ចេក ទេសរបស់កីឡាករម្នាក់ៗ។ Lee ទទួលស្គាល់ថា កីឡាករកម្ពុជាគឺនៅខ្សោយកលល្បិចនៅក្នុងការការពារ ជាពិសេសគឺការប្រកួតជាមួយថៃ និងភីលីពីន គឺយើងតែងតែរបូតគ្រាប់បាល់ នៅចុងម៉ោង។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon
កិច្ចសម្ភាសន៍ជាមួយ កីឡាករ ចាន់ វឌ្ឍនាកា
នៅការប្រកួតក្នុងកម្មវិធី ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម ២២ឆ្នាំ វគ្គជម្រុះ នៅក្នុងប្រទេសថៃ គេសង្កេតឃើញថា កីឡាកររបស់កម្ពុជា ចាន់ វឌ្ឍនាកា ហាក់មានភាព លេចធ្លោ ខ្លាំងជាងគេ ពិសេសគឺការប្រកួតចុង ក្រោយជាមួយភីលីពីន ដោយរូបគេបាន ស៊ុតបញ្ចូល២ គ្រាប់ម្នាក់ឯង ជួយកម្ពុជាឲ្យឈ្នះភីលីពីន ៣ ទល់១ ក្នុងនោះ១គ្រាប់ដំបូងរបស់គេ គឺជាការទាត់បាល់ Freekick ពីចំងាយ បញ្ចូលទីយ៉ាងល្អ។
ឆ្លើយតបជាមួយ កិច្ចសម្ភាសន៍ជាមួយខ្មែរឡូត នៅព្រលានយន្តហោះ កីឡាករមកពីក្លឹប បឹងកេតអង្គររូបនេះបាន សំដែងចំណាប់អារម្មណ៍ថា រូបគាត់គិតថា ក្រុមកម្ពុជាលេងបានល្អ ក្នុងការប្រកួតទាំងអស់ គ្រាន់តែកម្ពុជាហាក់ទន់ខ្សោយ ដោយតែងតែភ្លាត់ស្នៀតនៅចុងម៉ោង ជាក់ស្តែងដូចការប្រកួតជាមួយថៃ គឺអាចថា យើងមិនមានសំណាងក៏ថាបាន និងមួយទៀតគឺ ថៃគឺជាក្រុមដែលខ្លាំង ដែលធ្វើការគាបសង្កត់ លើកម្ពុជាច្រើន។ វឌ្ឍនាកា មើលឃើញថា ក្រុមកម្ពុជាមានការលេង ប្រែប្រួលច្រើនបើធៀប នឹងការប្រកួតក្នុងកម្មវិធីមុនៗ ព្រោះតែលើកនេះ ក្រុមយើងអាចស៊ុត បញ្ចូល ទីនៅរៀងរាល់ការប្រកួតជាក់ស្តែង ក្នុង៣ប្រកួតកម្ពុជាអាច ស៊ុតបញ្ចូលទីបានចំនួន ៥គ្រាប់។
ចំពោះការ ប្រកួតជាមួយភីលីពីន វឌ្ឍនាកា អះអាងថា កម្ពុជាធ្វើបានល្អដោយសារតែសមត្ថភាព របស់ភីលីពីនគឺប្រហាក់ប្រហែលគ្នា ដូច្នេះយើងងាយស្រួល ដាក់ការគាបសង្កត់ លើភីលីពីនបានច្រើន។ សំរាប់ទិសដៅនៅការ ប្រកួតខាងមុខកីឡាករ ចាន់ វឌ្ឍនាកា កំពុងត្រៀមលក្ខណៈ និងខិតខំ ហ្វឹកហាត់ដើម្បី នាំក្រុមកម្ពុជាប្រជែងយក មេដាយស៊ីហ្គេម នៅប្រទេសសិង្ហបុរី។ យ៉ាងណាមិញ វឌ្ឍនាកា មិនទាន់ហ៊ានប្តេជ្ញាថា កម្ពុជាអាចដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍ថ្នាក់តំបន់មួយនេះទេ តែរូបគេប្តេជ្ញា នឹងខិតខំប្រឹងប្រែងឲ្យបានកាន់តែខ្លាំង ជាងនេះថែមទៀត៕
កីឡាករ ចាន់ វឌ្ឍនាកា អ្នកស៊ុតបញ្ចូលទីឲ្យកម្ពុជាច្រើនជាងគេនៅ កម្មវិធី AFC U22 ក្នុងប្រទេសថៃ
ទិដ្ឋភាពពេលកីឡាករកម្ពុជាមកដល់ ព្រលានយន្តហោះកាលពីថ្ងៃម្សិលមិញ
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!