ខឹងចែកកេរ្តិ៍មិនស្មើ និងមិនទិញម៉ូតូឱ្យ ចាប់ម្តាយវាយ ត្រូវចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី០១ មេសា ២០១៥ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ដាក់ពន្ធនាគារ ព្រោះតែជននោះជាកូនអកត្តញ្ញូដោយសារតែខឹងមិនទិញម៉ូតូ ឱ្យបានចាប់ម្តាយវាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ មីនា ២០១៥ ស្ថិតនៅភូមិស្រែព្រៃ ឃុំអូរប្ញស្សី ស្រុកកំពង់ត្រឡាច ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះកែ ម៉ាត់លី អាយុ២០ឆ្នាំ មានម្តាយឈ្មោះកែ ជះ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជននេះបានច្រណែននិងម្តាយថា បានទិញម៉ូតូឱ្យបងៗជិះ តែខ្លួន វិញទោះបីខំ សុំយ៉ាងណា ក៏មិនទិញ ឱ្យ ។ លើសពីនេះទៀត ជននេះខឹងម្តាយ បានចែកឱ្យកូន បងគោ១នឹម និងប្រាក់ម្នាក់ ២ពាន់ដុល្លារទៀត ដោយសារតែ កំពុងតូចចិត្ត ស្រាប់ផង ដល់ឮ ពាក្យថា បងបានទទួល កេរ្តិ៍ថែមទៀត រឹតតែខឹងនឹងម្តាយ ព្រោះខ្លួនបាន ចំណែកតែទ្រង់មាន់១ និងគ្រែកញ្ចាស់១ តែ ប៉ុណ្ណោះ ទើបនៅថ្ងៃ កើតហេតុ កូនប្រុសរូបនោះ បានទៅចាប់ម្តាយ វាយ៣-៤ ដៃ នៅឯស្រែក្រោយផ្ទះ កុំតែបានគេ ជួយឃាត់ទាន់ ម្ល៉េះអាចនឹង រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ម្តាយបានមកដាក់ ពាក្យប្តឹងទៅសមត្ថកិច្ច ទើបមានការចាប់ ឃាត់ខ្លួនបែបនេះ ។
ប្រភពបានបន្តទៀតថា ជនរូបនោះធ្លាប់បង្កការអុកឡុកក្នុងក្រុមគ្រួសារបែបនេះជាញឹក ញាប់ណាស់ ពេលខ្លះគំរាម ដុតផ្ទះទៀត ប៉ុន្តែរឿង ទាំងអស់ គឺកើតពីការច្រណែន ចែកទ្រពសម្បត្តិនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!