ដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama មកប្រទេសកម្ពុជា ២ថ្ងៃ ចំណាយ អស់ជាង ២សែនដុល្លារ (Video Inside)
សៀមរាប៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបាន ចំណាយអស់ ២៤២,៥០០ ដុល្លារអាមេរិក គ្រាន់តែសំរាប់ ថ្លៃស្នាក់នៅសណ្ឋាគាររបស់ លោកស្រី Michelle Obama និងគណៈប្រតិភូ ជាមន្ត្រីអមដំណើរ មក ទស្សនកិច្ចជាផ្លូវការមួយ នៅទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងរយៈពេល ២ថ្ងៃ នេះបើយោងតាម ឯកសារមួយ របស់រដ្ឋាភិបាលអាមេរិក ចុះផ្សាយកាលពីថ្ងៃសុក្រ។
យោងតាមឯកសារខាងលើ ក៏បានឲ្យដឹងទៀតថា ដោយសារតែមូលហេតុ ត្រូវការប្រញាប់ បូករួមនឹងកង្វល់ពីសុវត្ថិភាព ក៏ដូចជាសន្ដិសុខរបស់មន្ដ្រីជាន់ខ្ពស់អាមេរិក ជាហេតុដែលនាំឲ្យ មានការចំណាយប្រាក់ច្រើន យ៉ាងនេះ សម្រាប់ដំណើរ ទស្សនកិច្ចរបស់ លោកស្រី Michelle Obama នៅក្នុងទឹកដី ខេត្ដសៀមរាប រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។
ដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលអាមេរិក បានចុះកិច្ចសន្យា ជួលផ្តាច់ សណ្ឋាគារ សូហ្វីតែល អង្គរ ភោគីស្រា ហ្គោល & ស្ប៉ា រីស៊ត ជាសណ្ឋាគារលំដាប់ផ្កាយ៥ តាំងពីថ្ងៃទី ៣ មីនា ដោយ កក់សំរាប់រយៈពេល ១៤ថ្ងៃ ដែលរួមមាន បន្ទប់គេង មានគ្រែមួយចំនួន៨៥បន្ទប់ ការិយាល័យ ចំនួន ៥ និង បន្ទប់គេងធំទូលាយ ចំនួន ៥បន្ទប់ ព្រមទាំង បន្ទប់សន្និសីទ ចំនួន១ ផងដែរ។
គួរបញ្ជាក់ ដែរថា លោកស្រី Michelle Obama បានមកធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា រយៈពេល ពីរថ្ងៃ កាលពី ថ្ងៃទី ២០ និង ២១ មីនា ដើម្បីលើកស្ទួយ «គម្រោងផ្តល់ ឱកាសឲ្យសិស្សស្រីបានសិក្សា» ហើយលោកស្រី ក៏បានទៅទស្សនា ប្រាសាទអង្គរវត្ត របស់ប្រទេស កម្ពុជាផងដែរ៕
រូបភាព សកម្មភាពទស្សនកិច្ចក្នុងទឹកដីអង្គររបស់ លោកស្រី Michelle Obama
ទិដ្ឋភាពសណ្ឋាគារ Sofitel Angkor
ប្រភព freebeacon| Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!