លោកយាយម្នាក់ល្បីថា មានអ្នកសច្ចំកាន់ ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅទស្សន៍ទាយ
ខេត្តប៉ៃលិន ៖ បើទោះបីជាបច្ចុប្បន្ននេះ ពិភពលោកមានបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ តែគេ សង្កេតឃើញថា អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅតែដិតដាមជាប់ក្នុង ជំនឿអរូបីយ៍នៅឡើយ ។
ជាក់ស្តែង មានលោកយាយចំណាស់ម្នាក់រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចម្ងាយពីទីរួមខេត្តប្រហែល ៤គីឡូម៉ែត្រ ត្រូវបានល្បី តៗគ្នា ថា មានបារមីអ្នកសច្ចំ ចំនួន២អង្គ ចូលសណ្ឋិត ហើយពូកែទស្សន៍ទាយ ពីជតារាសីតាម សន្លឹកបៀ បញ្ចុះមន្តស្នេហ៍ ស្រោចទឹករំដោះ គ្រោះឧប ទ្រុពចង្រៃ ដោយមានអ្នក មកពឹងពរគ្រប់ ២៥ខេត្ត-ក្រុង ឥតដាច់ជារៀងរាល់ថ្ងៃ ។
លោកយាយដែលមានបារមីសច្ចំសណ្ឋិតខាងលើ ឈ្មោះស្រី នី ហៅយាយចាង អាយុ៧៣ឆ្នាំ មានស្រុក កំណើតនៅភូមិ បាយដំរាម ឃុំបាយ ដំរាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ជារៀងរាល់ថ្ងៃគេសង្កេតឃើញ នៅក្រោមម្លប់ដើមស្វាយដ៏ត្រឈឹងត្រឈៃត្រជាក់ស្រួលក្បែរផ្ទះ លោក យាយ មានមនុស្សក្មេង ចាស់ប្រុសស្រី ចេញចូ-លជា ហូរហែរ ដើម្បីឱ្យលោកយាយ ទស្សន៍ទាយមើល ពីការរកស៊ី ស្រោចទឹករំដោះ គ្រោះចង្រៃ ទាយពីអនាគតកាល ទាយពីយីអ៊ុន ឡើង ឬធ្លាក់ចុះជាដើម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!