នាងច័ន្ទ សុផានី ការពារខ្លួនរឿង ចិញ្ចឹម កូនប្រតិកម្ម ថា អតីតស្វាមី មិនបានជួយ រ៉ាប់រងទេ
រាជធានីភ្នំពេញ ៖ តារាសម្តែងមេម៉ាយកូនមួយនាងច័ន្ទ សុផានី ប្រតិកម្មចំពោះអ្នកគាំទ្រ អតីតគូស្នេហ៍ របស់នាង ជាតារាចម្រៀង នៅផលិតកម្មហង្សមាស ដែលយល់ខុសថា អតីតគូស្នេហ៍ នេះជាអ្នកផ្តល់ លុយឱ្យនាង ចិញ្ចឹមកូនស្រី ។
នាងច័ន្ទ សុផានី ចាត់ទុកពាក្យសម្តីរបស់អ្នកគាំទ្រអតីតស្វាមីមិនបានរៀបការរបស់នាងថា ជាការបង្ខូច កេរ្តិ៍ឈ្មោះរបស់នាង ព្រោះរូប នាងខិតខំបីបាច់ ថែរក្សាកូនស្រីដែលជាតំណក់ ឈាមជាមួយ អតីតស្វាមី របស់នាងដោយការ លះបង់ផ្ទាល់ខ្លួន ពោលគឺ មិនបានមក ពីភាគីណាមួយ ឬចំណែកណា មួយពីអតីត ស្វាមីរបស់ នាងនោះឡើយ ។
សារមួយដ៏វែងត្រូវតារាសម្តែងអ្នកនាង ច័ន្ទ សុផានី សរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីឆ្លើយ តបទៅអ្នក គាំទ្រអតីតស្វាមីរ បស់នាងដែលយល់ខុសចំពោះនាង និងមិនបាន យល់អ្វីដែល នាងខិតខំប្រឹង ប្រែងចិញ្ចឹម កូនស្រីនៅ ក្នុងបន្ទុកនោះ ។
អ្នកនាងច័ន្ទ សុផានី សរសេរថា «ខ្ញុំមិនចង់បង្ហាញអ្វីដែលមិនសប្បាយ ជាពិសេសអ្វីដែលមាន ទាក់ទង នឹងអតីត មិត្តប្រុស របស់ខ្ញុំ ទេ ។ ខ្ញុំចង់សួរទៅ អ្នកដែលគាំទ្រគាត់ ហើយមក និយាយអ្វី ដែលអយុត្តិធម៌ សម្រាប់ខ្ញុំជាស្រី វាសប្បាយ ណាស់ទៅឬ ? ឬមួយមក ពីខ្ញុំមិនឥតខ្ចោះ សម្រាប់ ភ្នែកអ្នកឯង ពេក ខ្ញុំសូម ប្រាប់អ្នកឯងថាមិនមែន អីុចឹងទេ ខ្ញុំដូច អ្នកឯងអីុចឹង គ្រាន់តែខ្ញុំ ខុសពីអ្នកឯង ត្រង់ខ្ញុំជាមនុស្ស ថ្លៃថ្នូរមិនបង្ខូច កិត្តិយសអ្នកដទៃ! អ្នកឯង ចង់ដឹង អត់រាល់ថ្ងៃ ខ្ញុំចិញ្ចឹមកូន ខ្ញុំដោយ ការខំប្រឹង និងការលះបង់ សេចក្តីសុខ ផ្ទាល់ខ្លួនរបស់ខ្ញុំ អ្នកឯង មិនបានដឹងទេ អ្នកឯង ដើរនិយាយពីខ្ញុំ សួរថា អ្នកឯងបង់ថ្លៃ សាលាឱ្យ កូនរបស់ខ្ញុំ, ថ្លៃអាហារ, សម្លៀកបំពាក់, មធ្យោបាយ ធ្វើដំណើរ ផ្សេងៗទៀត មែនទេ បានជាអ្នកឯង ហាក់ដូចជា ឈឺចាប់នឹង សកម្មភាព របស់ខ្ញុំម៉េះ្ល! ហើយខ្ញុំសូមប្រាប់ អ្នកឯងមួយទៀត គឺថា ក៏មិនមែន បានជំនួយ ឧបត្ថម្ភពីអតីត មិត្តប្រុសរបស់ ខ្ញុំដូចដែល អ្នកឯងទាំងអស់ គ្នានិយាយដែរ ព្រោះថា អ្នកចម្រៀងរូបនោះ គឺគេមិន បានចាំថា គេមានកូននោះទេ គឺគេភ្លេច យូរហើយ ។ កាលដែល អ្នកឯងដើរ និយាយថា តារាចម្រៀង នោះនៅស្រឡាញ់កូន និងនៅតែ ជួយលុយកាក់នោះ សូមទោសណ៎ ា ខ្ញុំមិនដែលបាន ទទួលទេ ។
ពេលនេះខ្ញុំប្រាប់រឿងអាស្រូវក្នុងគ្រួសារខ្ញុំប៉ុណ្ណឹងអ្នកឯងអស់ចិត្តនៅ ។ ល្មមឈប់និយាយ ពីខ្ញុំទៀត ទៅណ៎ ា ហើយប្រាប់ អ្នកដែលអ្នកឯង គាំទ្រផ ងឈប់យកមុខទៀតទៅ ខ្ញុំមិនដែល បានទទួល លុយពីតារាចម្រៀង រូបនោះឡើយ ទោះខ្ញុំ លំបាកក៏អ្នកឯង មិនបានដឹង ទោះខ្ញុំសប្បាយ ក៏អ្នកឯង មិនបានដឹង អីុចឹង មិនបាច់ខំប្រឹងដើរបង្ខូចខ្ញុំទេ ភ្លើងផ្ទះអ្នក ណាគឺភ្លឺផ្ទះអ្នក នោះ ហើយ ។
សូមអភ័យទោសបងប្អូនផង មកពីខ្ញុំខឹងនឹងពួកទាំងនោះពេក មិនគាំទ្រមនុស្សស្រីម្នាក់ ដែលខំចិញ្ចឹមកូន ដោយលំបាក នោះទេ គិតតែបង្ខូច កិត្តិយសរបស់គេ ។ រៀនស្គាល់ពាក្យ ជាតិស្ត្រីផងទៅ ព្រោះថា ម្តាយរបស់អ្នក ឯងក៏ជាស្រី្តដែរ» ។
នៅក្នុងអំឡុងឆ្នាំ២០០៦ នាងច័ន្ទ សុផានី និងតារាចម្រៀងលោកសូណូ បានសម្រេចចិត្តរួមរស់ ជាមួយគ្នា ជាប្តីប្រពន្ធ ក្រោមដំបូល ផ្ទះតែមួយ ដោយមិន បានរៀបការ ហើយឆ្នាំ២ ០០៨ នាងបានបង្កើត កូនស្រីម្នាក់ ។ បន្ទាប់ពីកូ នស្រីមានអាយុ៤ឆ្នាំ ស្នេហានេះ បានបែកបាក់ដោ យលេចឮថា ក្រុមគ្រួសារខាង ប្រុសបំបែកបំបាក់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!