ស្រី​តែងខ្លួន​ធ្វើ​ប្រុស​រត់​ចូល​រថយន្ត​ ប៉ង​សម្លាប់​ខ្លួន ព្រោះ​ខឹង​ សង្សា​ស្រី​ ដូច​គ្នា (VIDEO)

 
 

 រាជធានីភ្នំពេញ ៖ ស្នេហាខុសតម្រា នារីម្នាក់បានតែងខ្លួនធ្វើជាមនុស្សប្រុស ហើយបាន ព្យាយាមរត់ ចូលរថយន្ត ប៉ងសម្លាប់ខ្លួន ព្រោះតែ ខឹងស្រីស្នេហ៍ បែកចិត្ត នៅវេលាម៉ោង ១និង២០ នាទីអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ លេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នៅទល់ មុខប៉ុស្តិ៍ផ្សារដើមគ ។ 

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ នារីដែល តែងខ្លូនធ្វើ មនុស្សប្រុស ( លេសស្បៀន) បានឈរ និយាយទូរស័ព្ទ នៅតាមដងនៅកន្លែង កើតហេតុ ខាងលើ ដោយនិយាយ ជាមួយនារីម្នាក់ ទៀតដែលអះអាង ថាជាសង្សារ បស់នាង ក្រោយពីនិយាយ ទូរស័ព្ទចប់ ស្រាប់តែនាង លេសស្បៀនបានស្រែក យំខ្លាំងៗ មើលទៅ ទំនងជា ឈឺចិត្តខ្លាំង ណាស់ ។ បន្ទាប់ពីឈរស្រែក យំមិនបានប៉ុន្មាន ផងនារី លេសស្បៀន រូបនោះ បានរត់ចូល រថយន្តដែល គេកំពុងធ្វើចរាចរ តាមដងផ្លូវ ប៉ងសម្លាប់ខ្លួន តែត្រូវអ្នក ឃើញហេតុការណ៍ ជួយឃាត់ ទាន់ពេលវេលា ។

ក្រោយពីប៉ងសម្លាប់ខ្លួនមិនបានសម្រេចនាងលេសស្បៀនខាងលើ ក៏ហៅម៉ូតូឌុបជិះចេញពីកន្លែង កើតហេតុ បាត់តែម្តង បន្ទាប់ពីស្រី ស្នេហ៍ទូរស័ព្ទមក លួងលោមនោះ  ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបាននិយាយតៗ គ្នាថាយ៉ាប់ណាស់ ក្មេងៗឥឡូវ មានស្នេហ៍ ខុសតម្រា ពេលដែលខឹង គ្នាជ្រើសរើសយក ការសម្លាប់ខ្លួន ហើយមករត់ ចូលរថយន្តនេះ មិនរងគ្រោះ បើរងគ្រោះ វានិងមានបញ្ហា ដល់អ្នកមានរ ថយន្តជិះថែមទៀតផង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម