ចេញពីធ្វើការ ត្រូវក្រុមចោរ ហារយតាម ឆក់កាបូប (មានវីដេអូ)
រាជធានីភ្នំពេញ៖ នារីម្នាក់បាន ជិះម៉ូតូចេញពីធ្វើការ ក៏ត្រូវក្រុមចោរហារយ ចំនួន៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាព ឆក់កាបូបតែមិនបាន សម្រេច កាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយ មហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ប្រមាណទល់មុខ សណ្ឋាគាអ៊ិនធឺខន។
នារីរងគ្រោះ មានឈ្មោះលីណា អាយុ២៣ឆ្នាំ ធ្វើការនៅកាស៊ីណូ ស្នាក់នៅម្តុំផ្លូវសូឡា។ នាងបានឲ្យដឹងថាមុនពេល កើតហេតុបានជិះម៉ូតូម៉ាកស្គុពី ធ្វើដំណើរតាមបណ្តោយ មហាវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច បំណង់ទៅផ្ទះនៅម្តុំផ្លូវសូឡា។ ស្រាប់តែជិះមកដល់ ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុម ជនសង្ស័យ ចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ដោយជនសង្ស័យ២នាក់ ជិះម៉ូតូមកអែប រួចធ្វើសកម្មភាពទាញ យក កាបូប តែត្រូវនាងទាញ យកមកបានវិញ គ្រាន់តែដាច់ខ្សែកាបូបប៉ុណ្ណោះ ភ្លាមៗនោះ ក៏លេចជនសង្ស័យ២នាក់ទៀត ជិះម៉ូតូមកបំបុកពីក្រោយម៉ូតូនាង បណ្តាលឲ្យម៉ូតូជន សង្ស័យដួលក៏ត្រូវអ្នកធ្វើដំណើរ ឃើញ ហើយព្យាយាមលើម៉ូតូជិះគេច ខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុនារីរងគ្រោះ មិនបានរងរបួសអ្វីនោះទេ គ្រាន់តែមានការភិតភ័យ ហើយបានជិះម៉ូតូបន្តទៅ ផ្ទះបន្តទៀតតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!