ផ្តាច់ភ្លើង ក្រុងកំពង់ឆ្នាំង ដើម្បីជួយ កម្មករដំឡើង ស្លាកពាណិជ្ជកម្ម ម្នាក់ឆក់ ចរន្តអគ្គិសនី
ខេត្តកំពង់ឆ្នាំង ៖ កម្មករធ្វើស្លាកផ្សាយ ពាណិជ្ជកម្មម្នាក់បានរង របួសយ៉ាងធ្ងន់ធ្ងរ ដោយសារឆក់ចរន្ត អគ្គិសនីដែលមាន កម្លាំងម៉ឺនវ៉ុល ខណៈ កំពុងធ្វើការផ្លាស់ប្តូរស្លាក ផ្សាយពាណិជ្ជកម្មមួយកន្លែង កាត់ពីលើថ្នល់ជាតិលេខ៥ ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី៣១ មីនា ២០១៥ នេះ ស្ថិតនៅមុខអតីតសង្កាត់លេខ២ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះបានធ្លាក់គង ជាប់ជាមួយចម្រឹងដែក សម្រាប់ដាក់ស្លាកផ្សាយពាណិជ្ជ កម្មអស់រយៈពេល ជាង១ម៉ោងទើបអាចជួយសង្គ្រោះបាន ដោយយករថយន្ត ស្ទូចទៅជួយស្ទូចយកចេញ ។ ជាមួយគ្នានេះផងដែរ ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ មួយក្រុងកំពង់ឆ្នាំងតែម្តង ។
បើតាមការរៀបរាប់ របស់ឈ្មោះអុល សំអឿន អាយុ៣៤ឆ្នាំ ជាមេការបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ម ចេតនា អាយុ៣០ឆ្នាំមានទីលំនៅខេត្តព្រៃវែង និងបានមកស្នាក់នៅ និងធ្វើការជាមួយគាត់នៅ ឯរាជធានីភ្នំពេញដែរ។ ហើយនៅមុន ពេលកើតហេតុ រូបគាត់ និងកម្មករ ទាំងអស់មានគ្នា៣នាក់នាំគ្នាមកដាក់ស្លាក ផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន ទូរសព្ទ័មួយកន្លែង ខណៈពេលកំពុង ធ្វើការទាំង៣នាក់ ជនរងគ្រោះដែលនៅកៀន គេជិតបង្គោលខ្សែភ្លើង បានលើកដែកតូច មួយប៉ុនម្រាមដៃទៅគងប៉ះខ្សែភ្លើងស្រាត ដែលមានកម្លាំងខ្លាំង បណ្តាលឱ្យផ្ទុះជាអណ្តាត ភ្លើងឆក់ជនរងគ្រោះធ្លាក់ ដែកនោះពីដៃ សំណាងល្អ ជនរងគ្រោះ មិនបានធ្លាក់មកដី តែបានទើរជាប់នឹង ចម្រឹងបង្គោលស្លាកពាណិជ្ជកម្ម ។
ភ្លាមនោះ គាត់បានស្រែកឱ្យគេជួយ ហើយក៏ឃើញមានមន្ត្រី នគរបាលបានទូរសព្ទ័ទៅក្រុមហ៊ុន អគ្គិសនី ឱ្យផ្តាច់ចរន្តភ្លើង ទើបគាត់ដែលនៅលើ បង្គោលដែល ជិតជនរងគ្រោះដែរនោះ បានចូលមកជួយ និងក្រោយមកបានហៅរថយន្ត ស្ទូចរបស់អគ្គិសនីជួយ ស្ទូចជនរងគ្រោះ មកដាក់នៅដី និងដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យជាបន្ទាន់ ។
បុរសជាមេការរូបនោះបន្តថា ពេលគងដែកនឹងខ្សែភ្លើង បណ្តាលឱ្យផ្ទុះឆក់នោះ បើកុំតែជនរងគ្រោះ ធ្លាក់ចុះរបូតដែកពីដៃ ម្ល៉េះឆក់ស្លាប់ និងអាចបន្តឆក់ដល់ ពួកគាត់២នាក់ទៀតជាពុំខាន។ នៅក្នុងមន្ទីរពេទ្យ គេឃើញជនរងគ្រោះ រលាកពេញខ្លួន មានបែកក្បាល និងមានចេញ ឈាម ហូរតាមភ្នែកផងដែរ ដែលអាចពិការដែល ពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះ របស់ក្រុមគ្រូពេទ្យ ។
មេការក្រុមហ៊ុនអគ្គិសនី ម្នាក់បាននិយាយថា ចរន្តអគ្គិសនីខ្សែស្រាត មានកម្លាំងភ្លើង២២០០០វ៉ុល ពេលចូលក្នុងត្រង់ហ្វូ ទើបបានកាត់បន្ថយ ១០០ ដង ស្មើនឹង២២០វ៉ុល សម្រាប់ចែកចាយអោយប្រើប្រាស់។ ចំណែកជនរងគ្រោះបាន រួចផុតពីការ ឆក់ដល់ស្លាប់ គឺដោយសារ តែក្រុមហ៊ុនបានបំពាក់ ប្រព័ន្ធផ្តាច់ភ្លើងអគ្គិសនី ស្វ័យប្រវត្តិ ទើបពេលជនរងគ្រោះ គងដែកលើខ្សែភ្លើង ដែលស្រាតនោះ បណ្តាល ឱ្យផ្ទុះ ឆក់ គឺចរន្តអគ្គិសនីបានផ្តាច់ ដោយស្វ័យប្រវត្តតែម្តង សូម្បីតែមានគងមែក ឈើក៏វាលោតដែរ ហើយបើគ្មានបែបនេះ ទេម្លេះនឹងឆក់ស្លាប់ទាំង៣នាក់ នេះជាពុំខាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!