អតិថិជននិងអ្នកសារព័ត៌មាន លង់ចិត្ត ក្រោយពី បានសាក ប្រើកំពូល ស្មាតហ្វូន ថ្មីបំផុត Huawei Honor 6 Plus

 
 

អតិថិជនពិសេសមួយក្រុម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ Huawei បានទទួល សិទ្ធិអាទិភាពមុនគេ ដោយទទួល បានការ ប្រើប្រាស់ទូរស័ព្ទ Honor 6 Plus ដែលជា ស្មាតហ្វូនស៊ីមពីរ លំដាប់កំពូល ចុងក្រោយ បំផុតរបស់ Huawei ។ ព្រឹត្តិការណ៍នៃការទទួល យកបទពិសោធន៍ ថ្មីដ៏អស្ចារ្យនេះ បានរៀបចំ ដោយដៃគូពាណិជ្ជកម្ម និងភ្នាក់ងារផ្សព្វ ផ្សាយ ពាណិជ្ជកម្ម កាលពី ថ្ងៃទី ៣០ ខែមីនា កន្លងទៅនេះ។

ស្មាតហ្វូន Huawei Honor 6 Plus ដែលនឹងត្រូវដាក់បង្ហាញលក់ជាផ្លូវការ នៅថ្ងៃ ០៦ មេសា និងចែក ចាយពេញទូ ទាំងប្រទេស បន្ទាប់ពីចូលឆ្នាំខ្មែររួច គឺជាប្រភេទ ស្មាតហ្វូន ដែលត្រូវបាន បំពាក់ដោយ កាមេរ៉ាឡេន ភ្លោះពីរ។ ក្នុងនោះ Honor 6 Plus ត្រូវបានគេ ប្រសិទ្ធនាម ឱ្យថា King Of Night-Shot ដែលអាចថត បានច្បាស់ទោះ បីកម្រិតពន្លឺទាប ដោយភ្ជាប់ នឹងមុខងារ ដ៏ឆ្លាតវៃ អាចជួយកាត់ ភាពព្រាលៗ បន្ថែមពណ៌ រួមនិងពន្លឺ ធ្វើឱ្យអ្នក នឹងប្លែកភ្នែកថា ដូចកំពុងប្រើជាមួយនឹងកាមេរ៉ាអាជីពដែរ។ Honor 6 Plus មានប្រព័ន្ធចាប់រូបភាពភ្លឺច្បាស់ និងពិតជាអស្ចារ្យសម្រាប់ការថតរូបស៊ែលហ្វី បំពាក់មុខងារ (All focus) ថតរូបស្អាត (Best Photos) បច្ចេកវិទ្យាថត រូបច្បាស់ ពេលយប់  (Super low light) ទោះបីជា ខ្សោយពន្លឺ ឬកុងពន្លឺ នៅតែថត រូបបានច្បាស់ ដូចថ្ងៃ ឬឃើញ នឹងភ្នែក។ សម្បកខាងក្រៅ ត្រូវបាន ស្រោបលម្អ ដោយបន្ទះ កញ្ចក់ភ្លឺរលោង មាន៦ស្រទាប់ ដែលធន់នឹង ការធ្លាក់ធម្មតា ឬឆ្កូត តាមរយៈ ការទម្លាក់ ឬបាញ់ គ្រាប់កាំភ្លើងខ្យល់។   Honor 6 Plus ប្រើប្រាស់បន្ទះ ឈីបកម្លាំង យក្ស Hisilicon Kirin 925 ប្រភេទ Octa Core 1.8 GHz និង ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android 4.4 ជាមួយនឹងអេក្រង់ FHD ទំហំ 5.5 អ៊ីញ ។ ចំពោះម៉ាស៊ីនថតទំនើបពីររបស់ខ្លួនទំហំ 8.0 មេហ្គាភិចសែល ទាំងមុខ និងក្រោយ អតិថិជនអាច សប្បាយរីករាយ នឹងការផ្តិតយក រូបភាព និងវីដេអូបាន គ្រប់ពេលវេលា។ លើសពីនេះទៀត វាមានល្បឿន លឿនអស្ចារ្យ ជាមួយនឹង RAM 3GB និង សមត្ថភាពដោនឡូត ក្នុងកម្រិត ល្បឿនលឿន ដូចព្យុះ ដោយបច្ចេកវិទ្យា 4G LTE Cat 6 ។


កញ្ញា ឈុំ វត្តី  និង អូន ម៉ីម៉ី បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកសារព័ត៌មានផ្នែក អនឡាញន៍ បានបង្ហាញពី ក្តីរំភើប ដែលបាន សាកល្បង ប្រើមុនគេថា HUAWEI Honor 6 plus គឺជាស្មាតហ្វូន ដ៏ហ៊ឺហារ ទំនើប ក្នុងក្តីសុបិន និងបង្ហាញ ពីស្តាយល៍ពិត របស់នាង ដែលជាយុវវ័យ ចូលចិត្តស្តាយល៍ កាលីបៗ Cute Cute ពណ៌មាស ឆើតស្រស់ ស៊ីមពីរ អេក្រង់ធំ ល្បឿនអ៊ីន ធើណេត លឿន ថតរូបក៏លឿន ដោយមិន បាច់ដោះសោ អាចបញ្ជាបិទ ឬបើកម៉ាស៊ីន ត្រជាក់ ទូរទស្សន៍ វីស៊ីឌី ដែលនាំឱ្យ សម្រស់នាងកាន់ ស្រស់ស្អាត ហ៊ឺហារ មួយកម្រិតទៀត ពេលដែលនា ងបង្ហាញស្តាយល៍ថ្មីៗ ក្នុងបណ្តាញសង្គម ដូចជា Facebook  Instagram Line ជាដើម  មិត្តភក្តិតែង សរសើរមិន ដាច់ពីមាត់ និង ទទួលបានការ Like ដ៏ច្រើនលើសលប់។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមាន ប្រសាសន៍ថា៖ «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទស៊ីមពីរ គឺជាកំពូល ស្មាតហ្វូនដ៏អស្ចារ្យ ដែលនឹង ចូលវាយលុក ទីផ្សារស្មាត ហ្វូនក្នុង ប្រទេសកម្ពុជា។ ក្នុងនាមជា ក្រុមហ៊ុនឈាន មុខគេរបស់ ពិភពលោក ផ្នែកបច្ចេក វិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងជាក្រុមហ៊ុន ទូរស័ព្ទស្មាតហ្វូន លំដាប់លេខ៣ និងលេខ២ ចំពោះទូរស័ព្ទ ដែលដំណើរការ ដោយប្រព័ន្ធ ដំណើរការ Android លើពិភពលោក យើងពិតជាមាន មោទនភាព ខ្លាំងណាស់ ក្នុងការណែនាំ ដល់អ្នក ប្រើប្រាស់នៅកម្ពុជា នូវស្មាតហ្វូនដែល មានលក្ខណៈ ពិសេស និងគុណភាព កម្រិតអន្តរជាតិ។ យើងមានទំនុកចិត្តថា អតិថិជន របស់យើង នឹងទទួលបានបទ ពិសោធន៍ដ៏ អស្ចារ្យ ជាមួយនឹង Honor 6 Plus ដោយសារតែ ស្មាតហ្វូននេះ គឺមិនដូចទៅនឹង ស្មាតហ្វូនដទៃទៀត ដែលយើង បានផលិតឡើង កន្លងមកនោះទេ។ វាគឺជាស្មាតហ្វូន កម្រិតកំពូលថ្មីមួយ ដែល ប្រមូលយកគុណសម្បត្តិ របស់ស្មាតហ្វូន ទាំងអស់។»


អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ ២០១៣ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយ ទៅដល់ជាង ១៤០ ប្រទេស បម្រើឲ្យអតិថិជនច្រើន ជាងមួយភាគបីនៃចំនួន ប្រជាជនសរុប នៅលើពិភពលោក។ ក្រុមហ៊ុនHuawei ជាប់ចំណាត់ ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុន នាំចេញប្រភេទទូរស័ព្ទ ស្មាតហ្វូនធំជាង គេទូទាំងពិភពលោក នៅឆ្នាំ ២០១៣។ ក្រុមហ៊ុន Huawei បានបង្កើត ឡើងផងដែរ នូវមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ(R & D) ជាង១៦ កន្លែងនៅ ជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន អាជីវកម្មបីរបស់ Huawei គឺ អាជីវកម្មសម្រាប់អតិថិជន ទទួល ចែកចាយ នូវផលិតផល នានា រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេត តាមទូរស័ព្ទ (MBB) ឧបករណ៍ អ៊ីនធើណេត តាមផ្ទះ  និងសេវាកម្ម Cloud ។ ជាមួយនឹងបទពិសោធន៍ អាជីវកម្មដ៏ លើសលប់ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង ២០ឆ្នាំ ជាបណ្តាញ សកលដ៏ទូលំ ទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ ពិភពលោក ព្រមទាំង ជាដៃគូដ៏ មានបទពិសោធន៍ ក្នុងវិស័យ ទូរគមនាគមន៍ ក្រុមហ៊ុនHuawei បានបង្កើតបណ្តាញ ប្រតិបត្តិការ សកលមួយ រួមជាមួយដៃ គូការងារដែល ពោរពេញដោយ សមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំ យកបច្ចេកវិទ្យា ចុងក្រោយបំផុត ជូនដល់ អតិថិជនផ្តល់ជូនពិភពលោក នូវលទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នក ប្រើប្រាស់ គ្រប់ទី កន្លែង៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម