ប្រជាពលរដ្ឋ ស្រុកកៀនស្វាយ ព័ទ្ធចាប់ចោរប្លន់ ម៉ូតូបាន ៣នាក់

 
 

កណ្តាលៈ ក្រុមចោរប្លន់៣នាក់ ត្រូវបាននគរបាល និងប្រជាពលរដ្ឋ នៅស្រុកកៀនស្វាយ ដេញព័ទ្ឋចាប់ ក្រោយធ្វើ សកម្មភាព វាយដោយញញួរ ប៉ងប្លន់យកម៉ូតូ របស់ជនរងគ្រោះ ខណៈក្រុមជនសង្ស័យ បានហៅម៉ូតូ ជនរងគ្រោះឲ្យ ឌុបមកកាន់ ចំណុចកើតហេតុ តែត្រូវបានជនរងគ្រោះ ហៅបងប្អូន ប្រជាពលរដ្ឋជួយ ។

ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។ លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ ឆន សុផល អាយុ២៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសំដីរបស់ជនងគ្រោះ បាននិយាយថា ក្រុមជនសង្ស័យ មានគ្នា៣នាក់ បានជួលម៉ូតូរបស់ខ្លួន ឲ្យដឹកមកកាន់ វត្តចំប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្នុងតម្លែ ១៨០០០រៀល។ ខណៈដឹកមកដល់ វត្តចំប៉ាហើយ ស្រាប់តែជន សង្ស័យថា ជិះទៅមុខទៀត មកដល់ត្រង់ចំណុច កើតហេតុខាងលើ ក្រុមជនសង្ស័យឲ្យ បត់ចូលផុតពី ផ្លូវជាតិចម្ងាយ ២០ម៉្រែត ជនសង្ស័យបាន យកញញ៉ួរ មកវ៉ៃក្បាលរបស់ខ្លួន ពេលនោះជនរងគ្រោះ ក៏ហៅឲ្យប្រជាពលរដ្ឋជួយ និងសមត្ថកិច្ច ព័ទ្ធចាប់បាន ៣នាក់ ។

ជនរងគ្រោះជិះម៉ូតូម៉ាក សេ១២៥ ស៊េរី ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-8330 រីឯជនសង្ស័យ មានគ្នា៣នាក់ ទី១-ឈ្មោះ សៅ សូនី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃស្ពឺ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង, ទី២-ឈ្មោះ ម៉ាប់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ត្រពាំងវែង ឃុំក្រុំពល ស្រុកមេសាង ខេត្តព្រៃវែង និងទី៣-ឈ្មោះ ចាន់ សុខេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាប់ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ជនសង្ស័យបាន សារភាពថា ខ្លួនធើ្វការ កម្មករសំណង់ អត់បានបើកប្រាក់ខែ ទើបខ្លួននាំគ្នាប្លន់ ។ សមត្ថកិច្ច រឹបអូសបានវត្ថុតាង ញញួរ១ ដំបង១កំណាត់ និងខ្សែក្រវាត់១ ព្រមទាំងម៉ូតូ របស់ជនរងគ្រោះ។

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ចំពោះជនសង្ស័យត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការស្រុក ដើម្បីកសាង សំណុំរឿង ឡើងតុលាការ តាមនីតិវិធីច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម