ញាក់សាច់! ហាងលក់ កាមេរ៉ានៅចិន ជួលសុទ្ធតែ នារីៗស្លៀកឈុត ប៊ីគីនីស្តើងៗ មកធ្វើជា អ្នកបោសសំអាត

 
 

ចិន៖ មនុស្សជាច្រើន បានភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាពិសេសគឺ បុរសៗតែម្តង នៅពេល ដែលពួកគេដើរ ឆ្លងកាត់ហាង លក់កាមេរ៉ា មួយកន្លែង ក្នុងប្រទេសចិន ហើយឃើញនារីៗ ស្រស់ស្អាតជាច្រើននាក់ ដែលស្លៀកឈុត ប៊ីគីនី កំពុងធ្វើការ ជាអ្នកជូតសំអាត នៅទីនោះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហាងលក់កាមេរ៉ា មួយកន្លែងក្នុង ទីក្រុង Taiyuan នៃខេត្ត សានស៊ី របស់ប្រទេសចិន បានធ្វើឲ្យដងផ្លូវ នៅនឹងមុខ ហាងមួយនេះ មានការកកស្ទះ ពោរពេញទៅដោយ មនុស្សចោមរោមមើល យ៉ាងច្រើនកុះករ ក៏ព្រោះតែ ហាងកាមេរ៉ា មួយនោះបាន នាំយកនារីៗ ស្រស់ស្អាតជា ច្រើននាក់ហើយ ស្លៀកសុទ្ធតែ ឈុតប៊ីគីនីស្តើងៗ មកជូតសំអាតឲ្យ ហាងរបស់គេ ក្នុងឱកាស សម្ពោធហាងថ្មី ដែលមានរយៈពេល ជាងមួយសប្តាហ៍។

បើតាមការ បញ្ជាក់លំអិត ហាងមួយនេះ បាននាំយកនារី ចំនួន៦នាក់ សុទ្ធតែ មានមុខមាត់ ស្រស់ស្អាត និងរូបរាង យ៉ាងស្រឡូនៗ ដែលតម្រូវឲ្យ ពួកគេស្លៀកពាក់ ឈុតប៊ីគីនីស្តើងៗ ហើយធ្វើការ បោសសំអាត និងជូតកញ្ចក់ នៅបរិវេណ ខាងមុខ ព្រមទាំងនៅ ខាងក្នុងហាង ដែលទិដ្ឋភាពបែបនេះ បានទាក់ចិត្ត ឲ្យអ្នកដំណើរឆ្លងកាត់ ជាច្រើននាក់ ជាពិសេសគឺ បុរសៗ នាំគ្នាឈប់មើល និងធ្វើការថតរូប នារីទាំងនោះ ដែលភាគច្រើន ពួកគេមាន អារម្មណ៍ថា ក្តៅមុខភាយៗ តែម្តង។

យ៉ាងណាមិញ នេះគឺជាយុទ្ធសាស្ត្រមួយ ក្នុងការទាមទារ ការចាប់អារម្មណ៍ ឲ្យបានច្រើន ពីសំណាក់អតិថិជន ដើម្បីអាចឲ្យមាន គេស្គាល់ច្រើន និងងាយស្រួល សម្រាប់បន្តការ លក់ដូរនៅ តំបន់នោះ តទៅមុខទៀតប៉ុណ្ណោះ ហើយវិធីមួយនេះ ត្រូវបានគេ និយមប្រើនៅ ក្នុងការដាក់តាំង លក់រថយន្ត ជាពិសេសគឺ នៅប្រទេស ចិន នេះតែម្តង៕

រូបថតបង្ហាញពី ទិដ្ឋភាពដែល នារីស្រស់ស្អាត ស្លៀកឈុតប៊ីគីនី ធ្វើការជូតសំអាត ក្នុងហាងកាមេរ៉ានេះ៖





ប្រភព៖ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម