គ្រូពេទ្យស្រុកស្ទោងរងការរិះគន់ ថា ធ្វេស ប្រហែស និង រើសអើង អ្នកក្រីក្រ ខណៈស្ត្រី ម្នាក់សម្រាល កូនហើយស្លាប់
ខេត្តកំពង់ធំ ៖ ប្រភពព័តមានពីប្រជាពលរដ្នបានឱ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី ២៩ មីនា ២០១៥ មានស្ដ្រីរងគ្រោះឈ្មោះឡឹង នេន អាយុ៣៦ឆ្នាំ និងប្ដីឈ្មោះស៊ឺន នីម អាយុ ៣៦ឆ្នាំ ដូចគ្នា រស់នៅក្នុង ភូមិត្រាច ឃុំកំពង់ ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានមក សម្រាល កូនឆ្លងទន្លេ នៅក្នុងមន្ទីរ ពេទ្យបង្អែក ស្រុកស្ទោង ។
ក្រោយពីសម្រាលបានកូនប្រុសម្នាក់ មានសុខភាពល្អធម្មតា តែស្ត្រីជាម្ដាយមានសុខភាពចេះ តែខ្សោយ ទៅៗដោយសារ តែមានឈាមធ្លាក់ មិនឈប់ក៏ហៅគ្រូពេទ្យមក ពិគ្រោះ ដោយគ្រូ ពេទ្យប្រាប់ថា ត្រូវតែវះកាត់ ជាបន្ទាន់ ។ ពេលនោះក៏ ហៅបងប្អូន មកជុំគ្នា ដើម្បី ពិនិត្យរក ប្រភេទឈាម ដូចគ្នា យកជួយ សង្គ្រោះ ជនរងគ្រោះ ។ ក្រោយមក បូមឈាម បានម្នាក់ គ្រូពេទ្យ ក៏យកទៅ បញ្ចូលឱ្យ ជនរងគ្រោះ បន្ទាប់ពីពី វះកាត់រួច គ្រូពេទ្យក៏ បានចេញ បាត់អស់ ដោយទុកពេទ្យនៅយាម ប្រចាំការ ដោយសារ តែឈាមហូរ មិនឈប់ ឃើញស្ថាន ភាពដូច្នេះ ត្រូវសាច់ញាតិ រត់ទៅហៅ គ្រូពេទ្យឱ្យ មកមើល តែត្រូវគ្រូពេទ្យ ខឹងនិយាយថា ចេះតែហៅ អីហៅ រកតែធ្វើការ មិនកើត រហូតដល់ ម៉ោង៩ព្រឹក ស្ត្រីរងគ្រោះ បានដាច់ ខ្យល់ស្លាប់ទៅ ទើបគ្រូពេទ្យ នាំគ្នាមកមើល ហើយប្រាប់ សាច់ញាតិបងប្អូនថា ជនរងគ្រោះដាច់ ខ្យល់ស្លាប់ បាត់ហើយ ។
ទន្ទឹមនឹងនោះក៏មានមតិមហាជនបានរិះគន់ដល់គ្រូពេទ្យបង្អែកស្រុកស្ទោងថា ធ្វើការមិនយក ចិត្តទុកដាក់ ធ្វេសប្រហែល បណ្តាលឱ្យ ស្ត្រីរង គ្រោះស្លាប់ បាត់បង់ជីវិត ព្រោះតែ ឃើញគ្នា ក្រីក្ររើស អើងមិនយក ចិត្តទុកដាក់ មើលថែ បើចំពោះអ្នក មានលុយ វិញនោះ គឺពួកគេចែកជើង គ្នាព្រាតយក ចិត្តទុកដាក់ណាស់ ប្រជាពលរដ្នក៏បាន សំណូមពរ ឱ្យរាជរដ្នាភិបាល ជាពិសេស ក្រសួងសុខាភិបាល មេត្តាជួយលុប បំបាត់គ្រូពេទ្យ ដែលខ្វះក្រមសីលធម៌ ក្នុងការជួយ សង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋក្រី ក្រផង ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោកសុន សារ៉ាក់ ប្រធានមន្ទីរពេទ្យបង្អែកស្ទោង និងលោក ហូល ឈឿន ប្រធានផ្នែក វះកាត់ ប្រាប់ថា ចំពោះបញ្ហាស្ត្រីឆ្លងទន្លេស្លាប់នេះ មិនមែនថា ក្រុមគ្រូពេទ្យ មិនយកចិត្តទុក ដាក់នោះទេ គ្រូពេទ្យខិតខំ ជួយសង្គ្រោះដែរ តែពុំអាច ជួយបាន ដោយសារសរសៃ ស្បូនរបស់ ស្ត្រីរងគ្រោះនោះមិនកន្ត្រាក់ ឡើងវិញ ទើបធ្វើឱ្យ ឈាមហូរមិនឈប់ ទើបបណ្តាល ឱ្យស្លាប់ ។
ចំណែកលោកស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំពុំអាចទំនាក់ទំនងបានទេ ទូរស័ព្ទចូលតែ គ្មានអ្នកលើក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!