តារាស្រីថៃ Chompoo នឹងរៀបការ ជាមួួយមិត្តប្រុស ក្នុងខែឧសភានេះ
ថៃ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូត ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ គឺនាង Araya Alberta Hargate ឬ Chompoo Araya បានទម្លាយ រឿងរៀបការ របស់នាង ជាសារធាណៈហើយ។
ចំពោះនាង Araya វ័យ ៣៣ឆ្នាំ មានទំនាក់ទំនង ជាមួយនឹងលោក Not Visaravuth ដែលរូបគាត់ ក៏ធ្លាប់បានសុំនាង រៀបការ រួចមកហើយ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤ ដែលធ្វើឲ្យនាង ស្រក់ទឹកភ្នែកយ៉ាងខ្លាំង ខណៈពេលគាត់ បានលុតជង្គង់ និងបង្ហាញចិញ្ចៀន ទៅកាន់រូបនាង។ ប៉ុន្តែកាលពីថ្មីៗនេះ តារាស្រី កូនកាត់ ថៃ-ឡាវ-អង់គ្លេស រូបនេះ បានសម្រេចិត្តទម្លាយនូវរឿង រៀបការរបស់នាង ជាមួយនឹងមិត្តប្រុស ដែលនឹង ប្រព្រឹត្តទៅ ក្នុងខែឧសភា ឆាប់ៗនេះផងដែរ។ ជាពិសេសទៀតនោះ Araya ក៏បាននិយាយដែរថា "ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ នឹងធ្វើឡើង ចំនួន២ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃភ្ចាប់ពាក្យ និងថ្ងៃទី២ ជាថ្ងៃរៀបការ។ ហើយខ្ញុំនឹង ដើរចែកធៀប ក្នុងពេលឆាប់ៗនេះ ប៉ុន្តែធៀបរៀបការ គឺមិនទាន់ហើយ រួចរាល់នោះទេ"៕
នាង Araya Alberta Hargate
ទិដ្ឋភាព ពេលដែលមិត្តប្រុស សុំនាងរៀបការ
ប្រភព DaraNews
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!