មិនសរសើរ មិនបាន! បុរសម្នាក់ តស៊ូជិះកង់ ជាង 3,000 គីឡូម៉ែត្រ ដើម្បីសុំមិត្តស្រី រៀបការ
ចិន៖ យុវជនម្នាក់ មកពីខេត្ត Zhejiang បានជិះកង់ ក្នុងចំងាយផ្លូវជាង ៣,០០០ គីឡូម៉ែត្រ ដើម្បីទៅ សុំមិត្តស្រីរបស់ខ្លួន រៀបការ។ គូស្នេហ៍ទាំងពីរបាន ជួបគ្នាដំបូង នៅក្នុងឆ្នាំ ២០០៤ គ្រាដែលពួកគេ រៀននៅមហាវិទ្យាល័យ ក្នុងខេត្ត Heilongjiang ជាមួយគ្នា។
យុវជនមកពីខេត្ត Zhejiang ដែលជិះកង់ក្នុងចំងាយផ្លូវជាង ៣០០០ គីឡូម៉ែត្រសុំមិត្តស្រីរៀបការ
យ៉ាងណាមិញ ក្នុងឆ្នាំ២០១២ នារីដែលជាសង្សារបាន បដិសេធសំណើររបស់មិត្តប្រុស ដែលចង់ឲ្យនាង ទៅផ្ទះរបស់គេ នៅក្នុងខេត្ត Zhejiang ដើម្បីរៀបមង្គលការ ដោយសំអាងលើហេតុផលថា នាងមានភាពស្ទាក់ស្ទើរ ក្នុងការប្តូរទៅនៅឆ្ងាយ ពីឪពុកម្តាយ ដែលរស់នៅក្នុងខេត្ត Liaoning។
នាងបានដាក់លក្ខខណ្ឌថា ខ្លួននឹងយល់ព្រមទៅតាម មិត្តប្រុសដរាបណា ទីកន្លែងដែលនាងទៅនៅនោះ គឺជិតគ្នានឹងស្រុករបស់នាង ដែលអាចធ្វើដំណើរដោយជិះកង់បាន។ លក្ខខណ្ឌត្រង់ចំនុចនេះហាក់ ធ្វើឲ្យស្នេហារបស់ពួកគេ ទាំងពីរកាន់តែយ៉ាប់យឺនទៅៗ។ ដោយមិនបណ្តោយខ្លួនឲ្យលិច លង់ទៅ ក្នុងភាពអស់សង្ឃឹម បុរសជាសង្សារ បានប្តេជ្ញាយកឈ្នះឧបសគ្គ តាមរយៈការ ចាប់ផ្តើមបេសកកម្មជិះកង់៣១ថ្ងៃ ដោយជិះចេញពីទីក្រុង Harbin ខេត្ត Heilongjiang ទៅទីក្រុង Taizhou ខេត្ត Zhejiang។ គាត់បានផ្ញើរ រូបថត ដោយមានកាន់សៀវភៅ សរសេរពាក្យសុំរៀបការ ឲ្យទៅមិត្តស្រី នៅរៀងរាល់២ថ្ងៃម្តង។
ដោយសារការលះបង់ និងខិតខំតស៊ូបែបនេះហើយ ទីបំផុតឪពុកម្តាយខាងស្រី បានអង្វរឲ្យកូនរបស់ពួកគាត់ ព្រមរៀបការ និងទៅរស់នៅជាមួយ មិត្តប្រុសរបស់នាង ក្នុងទីក្រុង Taizhou ខេត្ត Zhejiang។ បន្ទាប់ពីបុរសជាសង្សារ ជិះកង់ជាង ៣ពាន់គីឡួម៉ែត្រ ដើម្បីសុំនាងរៀបការរួចមក គូស្នេហ៍ទាំងពីរ ទីបំផុតបានរៀបការ ក្រោយស្រលាញ់គ្នាជាង១០ឆ្នាំ ហើយក៏នឹងទទួលបាន កូនជាចំណងដៃលើកដំបូង នៅក្នុងខែមិថុនាខាងមុខនេះផងដែរ៕
បេសកកម្មនេះត្រូវជិះកង់៣១ថ្ងៃ ដោយជិះចេញពីទីក្រុង Harbin ទៅទីក្រុង Taizhou
ផែនទីបង្ហាញផ្លូវពីទីក្រុង Harbin ខេត្ត Heilongjiang ទៅទីក្រុង Taizhou ខេត្ត Zhejiang
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!