ទាស់គ្នាពេលរាំធុងបាស់ នាំគ្នាដេញ កាប់ផ្អើល ពេញ ភូមិទាំង កណ្តាល អធ្រាត្រ សមត្ថកិច្ច បានត្រឹម តែកំណត់ មុខសញ្ញា
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ៣នាក់បានរងរបួសដាច់ឆ្អឹងកដៃស្តាំ ដោយសារក្មេង ទំនើងមួយ ក្រុមជិះម៉ូតូ៨គ្រឿង តាមដេញ កាប់តាំងពី ផ្សារក្រោមរហូត ដល់ភូមិ ត្រពាំងបី ព្រោះតែទំនាស់គ្នា ក្រោយពេល រាំវង់ធុងបាស់ ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលា ម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា យុវជនរងគ្រោះដាច់ឆ្អឹងកដៃស្តាំមាន ឈ្មោះហួន បញ្ញា អាយុ២៥ឆ្នាំ រស់នៅក្នុង ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ។ មុនពេលកើត ហេតុយុវជន រងគ្រោះ និងមិត្តភក្តិបាន នាំគ្នាទៅលេង រាំវង់ធុងបាស់ក្នុងបុណ្យ កំសាន្តភូមិផ្សារ ឆ្នាំងនៅមាត់ ទន្លេផ្សារក្រោម ។ ក្រោយពី កម្មវិធីរាំវង់ក្នុងបុណ្យ បញ្ចប់ទៅ ជនរងគ្រោះ និងមិត្តភក្តិ បានទាស់ សំដីជាមួយ ក្មេងទំនើងមួយក្រុម ហើយក៏មានការ វាយតប់គ្នា បន្ទាប់មក ជនរងគ្រោះ និងមិត្តភក្តិ ២នាក់ទៀតក៏បានឡើងជិះ ម៉ូតូ១គ្រឿង គេចខ្លួនពីក្រុម ក្មេងទំនើង ដែលមាន គ្នាច្រើន ។ ខណៈនោះដែរ ក្រុមក្មេងទំនើង មានគ្នាជាង ១០នាក់បានជិះ ម៉ូតូ៨គ្រឿង កាន់ដាវ សាមូរ៉ៃដេញ កាប់ជនរងគ្រោះ ពេលជិះម៉ូតូ មកដល់ ភូមិត្រពាំងបី ជិតផ្ទះខ្លួនហើយ យុវជនរងគ្រោះ បានលោតចុះ ពីម៉ូតូមិត្តភក្តិ រត់គេចខ្លូន ក្នុងភូមិ ប៉ុន្តែ ក្រុមក្មេងទំនើងដែល មានគ្នាច្រើនបាន នាំគ្នាបើកម៉ូតូ ក្រឡុកពេញភូមិ រកជនរងគ្រោះ ។ ពេលនោះជន រងគ្រោះរត់ឡើង លើខឿនជណ្តើរថ្ម របស់អ្នកភូមិ ឱ្យគេជួយ តែជនដៃដល់ម្នាក់ ក្នុងក្រុមក្មេង ទំនើងទាំងនោះ បានយកដាវកាប់ ដាច់ឆ្អឹងក ដៃខាងស្តាំជន រងគ្រោះមួយ កំណាត់ ហើយបាននាំគ្នា ឡើងជិះម៉ូតូ គេចខ្លួនបាត់ អស់ទៅ ។
ក្រោយពេលកើតហេតុ ពេលដឹងថាពួកក្មេងទំនើងដ៏សាហាវចេញពីភូមិអស់ ទើបមិត្តភក្តិ នៅក្នុងភូមិ បានចេញមក ដឹកបញ្ជូនយុវជន រងគ្រោះមក កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យ ក្រុមគ្រូពេទ្យ ខេត្តជួយ សង្គ្រោះព្យាបាល ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ក្រុមក្មេងទំនើងជាក្រុមបង្កគ្រោះថ្នាក់ សមត្ថកិច្ច កំណត់មុខ សញ្ញាបានអស់ហើយ តែពេលនេះពួកគេបានគេចខ្លួនចេញពីលំ នៅដ្ឋាន អស់ហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!