ដឹកសង្សា ដើរលេងត្រូវ ក្រុមចោរភ្ជង់ប្លន់ យកម៉ូតូហុងដា ឌ្រឹមដោយ សុវត្ថិភាព
រាជធានីភ្នំពេញ៖ ចោរប្រដាប់អាវុធ៦នាក់ បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូហុង ដាឌ្រឹមសេ១២៥មួយគ្រឿង ពីបុរសម្នាក់កំពុងជិះ ដឹកនារីម្នាក់ជាសង្សា នៅចំណុចផ្លូវឌួងងៀប ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១២នឹង៥០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿនសុភ័ក អាយុ ២៥ ឆ្នាំ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុរួបគេបានជិះដឹងមិត្ត ភក្រ័ម្នាក់ទៅឡើងយន្តហោះនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីជូនមិត្តភក្តិរួច ខ្លួនក៏បានដឹកនារីជាសង្សា
ដើរលេងដោយជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ហើយបានធ្វើដំណើរតាម បណ្តោយផ្លូវឌួងងៀប ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលជិះមកដល់ ចំណុចកើតហេតុជាផ្លូវងងឹត ហើយនិងស្ងាត់ទៀតនោះ ស្រាប់តែលេចមុខជន សង្ស័យ ៦នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកព្យាយាមស្ទាក់ម៉ូតូ ជនរងគ្រោះតែគេមិនព្រមឈប់ ហើយបានដកកាំភ្លើងភ្ជង់ និងវាយជនរងគ្រោះ ។
ហើយនិយាយថាបើ ហ្អែងមិនព្រមឈប់ម៉ូតូទេនោះ អញ និងបាញ់សម្លាប់ចោលភ្លាម ដោយមានការ ភិតភ័យពេកជនរងគ្រោះក៏ ឈប់ម៉ូតូប្រគល់ឲ្យទៅក្រុមចោរ ជិះគេចខ្លួនបាត់ស្រមោល ភ្លាមពីកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុជនរង គ្រោះក៏បានព្យាយាមកពីកន្លែង កើតហេតុមកដល់ចំណុចស្តុប ផ្សាររតនាផ្លាហ្សា ក៏សុំឲ្យប្រជាពលរដ្ឋក្បែរនោះ ជួយនាំខ្លួនទៅ ប្តឹងសមត្ថកិច្ចផង ដោយខ្លួនមិនស្គាល់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!