ភ្ញាក់ផ្អើល ឃើញសព បុុរស​មិន​ស្គាល់ ​អត្តសញ្ញាណ ម្នាក់​អណ្តែត ទឹកទន្លេ​ (មានវីដេអូ)

 
 

ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជានេសាទប្រទះ ឃើញនៅទន្លេមេគង្គ ខណៈដែលកំពុងរាយ មងតាមដងទន្លេ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៥ ស្ថិតនៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។

បើតាមប្រភពពី សមត្ថកិច្ចឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី៣០នេះ ខណៈប្រជាពលរដ្ឋចុះទៅ រាយមងនៅតាម ដងទន្លមេគង្គ ស្រាប់តែប្រទះឃើញ សពអណ្តែតទឹក ។ ឃើញដូចនោះក៏បានរាយការណ៍ ប្រាប់នគរបាលប៉ុស្ត៍ស្វាយជ្រំ ហើយបន្ទាប់ពីទទួល ដំណឹងនេះភ្លាមកម្លាំងផ្នែកជំនាញ សហការជាមួយការិយាល័យ បច្ចេកទេសខេត្តចុះទៅ ធ្វើការត្រួតពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វី គួរកត់សម្គាល់ឡើយ ។

ករណីនេះ ត្រូវបានសន្និដ្ឋានអាច ជាករណីលង់ទឹកស្លាប់ និងបន្តធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ។ សមត្ថកិច្ចបញ្ជាក់ថា សពដែលគេប្រទះឃើញអណ្តែតនេះ ជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំ មានកំពស់១.៦០ម៉ែត្រ ពាក់អាវយឺតពណ៌ខ្មៅ ដៃខ្លីស្លៀកខោជើងវែងសាច់ក្រណាត់ពណ៌ទឹកប៊ិច ពាក់ស្បែកជើងបាត់តា ពណ៌ប្រផះលាយស ក្រហមលេខ៤២ ពាក់ខ្សែក្រវ៉ាត់ ក្បាលដែកពណ៌.ស ស្រោមជើង ពណ៌ប្រផេះ កាត់សក់ជ្រងខ្លី។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម