លួច​ម៉ូតូ​ពី​ផ្សារ​សែន​ជូរី​ផ្លា​ហ្សា​ចាប់​បាន​នៅ​សង្កាត់ទឹក​ល្អក់​៣

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ជាចោរលួចម៉ូតូម្នាក់ ត្រូវម្ចាស់ និងនគរបាល ខណ្ឌទួលគោក ដេញចាប់បាន កាលពីវេលា ម៉ោង៦ព្រឹក ថ្ងៃទី២៩ មីនា ២០១៥ នៅចំណុច តាមផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពី ជនសង្ស័យ ធ្វើសកម្មភាព លួចម៉ូតូគេ មួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CR ៥៥៧៧ ពីផ្សារសែនជូរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាម ជិះម៉ូតូគេចខ្លួន។

ជនសង្ស័យឈ្មោះសុខ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកម្ចាស់ម៉ូតូ ឈ្មោះអ៊ូង ចាន់ណារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកលក់បន្លែ នៅផ្សារ សែនជូរីផ្លាហ្សា មានទីលំនៅ ក្បែរផ្សារនោះដែរ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ដឹកបន្លែមកលក់ នៅផ្សារសែន ជូរីផ្លាហ្សា ហើយចតម៉ូតូ ទុកចោល នៅក្បែរកន្លែងលក់ ស្រាប់តែមាន ជនសង្ស័យម្នាក់ មកដល់ធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។

ប្រភពបន្តថា បន្ទាប់ពីបាត់ម៉ូតូ ម្ចាស់បានតាមស្វែងរក នៅម្តុំឃ្លាំងរំសេវ លុះដើររក រហូតដល់វេលាម៉ោង កើតហេតុខាងលើ ស្រាប់តែប្រទះ ឃើញជន សង្ស័យ កំពុងឈប់ម៉ូតូ នៅផ្លូវឌឿងហែម លេខ១៩២ ធ្វើសកម្មភាព ដោះស្លាកលេខ ម៉ូតូចេញ ពេលនោះម្ចាស់ម៉ូតូ បានស្រែកឆោឡោ ធ្វើឱ្យផ្អើល ដល់សមត្ថកិច្ច ខណ្ឌទួលគោក ដែលនៅក្បែរនោះ នាំគ្នាដេញចាប់។ ខណៈនោះជនសង្ស័យ ភ័យស្លន់ស្លោ បានរត់គេចខ្លួន ចូលទៅក្នុង ហាងអ៊ុតសក់ មួយកន្លែង នៅតាមផ្លូវ២៦១ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង និងដកហូត ម៉ូតូប្រគល់ឱ្យ ម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច ខណ្ឌទួលគោក បញ្ជូនមកឱ្យ សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម