ក្រសួង​​អប់​រំ បង្ហើប​​ពី​​កាល​បរិច្ឆេទ​​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ

 
 

ការ​​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) ដែល​​មាន​​វិធី​ប្រលង​ខុស​ប្លែក​ ​ជាង​ឆ្នាំ​មុន​​ ត្រូវ​បាន​ក្រសួង​អប់រំ​​​ យុវជន​ និង​កីឡា​បាន​​​​​​ប្រកាស​ឲ្យ​​ដឹង​​​ថា​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើម​ ខែ​សីហា​ ឆ្នាំ​២០១៤​​ខាង​មុខ​។​ នេះ​បើ​យោង​តាម​សេចក្ដី ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដែល​​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​​​ ក្រសួង។

បើ​មិន​មាន​​ការ​ប្រែ​ប្រួល​ ការ​ប្រលង​នឹង​ប្រព្រឹត្តិ​ទៅ ​​ចាប់​ពី​ថ្ងៃ​ទី​ ៤ ដល់​ ៦ ខែ​សីហា​ ឆ្នាំ​២០១៤ និង​​​ការ​​ប្រកាស​លទ្ធ​ផល​នៅ​ថ្ងៃ​ទី​​២៩ ខែ​​សីហា ឆ្នាំ​២០១៤ ជាមួយ​នឹង​របៀប​ប្រលង​​ ដែល​​តម្រូវ​ឲ្យ​​គ្រូ​អនុរក្ស​​សរសេរ​វិញ្ញាសា​នៅ​លើ​ក្ដារខៀន​ លើ​មុខ​វិជ្ជា​​​​ វិទ្យាសាស្ត្រ​​សង្គម ។​ ចំណែក​​វិជ្ជាសាស្ត្រ​ពិត​ត្រូវ​ចែក​ជូន​វិញ្ញាសា​ដល់​បេក្ខជន​។

កាល​ពី​ឆ្នាំ​មុន ​មាន​​បេក្ខជន​​ប្រលង​បាក់​ឌុប​ ​ប្រមាណ​ ១០៥២៩៧ នាក់​​នៅ​ទូទាំង​ប្រទេស​ មាន​​មណ្ឌល​​ប្រលង​សរុប​ចំនួន ២៣៤ មណ្ឌល​ បន្ទប់​ប្រលង​ចំនួន​ ៤៣៩០ បន្ទប់​។ ការ​លទ្ធផល​មាន​បេក្ខជន​​ ប្រលង​ជាប់​ ​ប្រមាណ​ ៨៦,៧៧  %​​ នៅ​ទាំង​ទូទាំង​ប្រទេស ​កើន​ឡើង​ ០,២៩​ % បើ​ប្រៀប​ធៀប​ នឹង​ឆ្នាំ​២០១២៕

by Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម