ស្រវឹងស្រា​ប្រើអំពើហិង្សា វាយម៉ូតូ អ្នកភូមិ ត្រូវនគរបាលក្របួចជាប់​

 
 

ខេត្តកំពង់ស្ពឺ ៖ យុវជនជាបងធំ ប្រចាំភូមិម្នាក់ ត្រូវនគរបាល ស្រុកសំរោងទង ធ្វើការឃាត់ ខ្លួន ខណៈស្រវឹងស្រា ជោក ទៅវាយម៉ូតូ របស់អ្នកដទៃ ឱ្យរងខូចខាត កាលពីវេលា ម៉ោង០៤ និង៣០នាទី រសៀល ថ្ងៃទី២៩ មីនា ២០១៥ ស្ថិតនៅក្នុង ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា បុរសដែលឃាត់ខ្លួន មានឈ្មោះប៊ុន ហេង អាយុ២៩ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលត្រូវ ជននោះវាយ ម៉ាកហុងដា ធុន C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ឈ្មោះ សាវ៉េត ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ។

ប្រភពបន្តថា មុនពេលកើតហេតុ យុវជនខាងលើ ដើរតាមផ្លូវ ហើយម្ចាស់ម៉ូតូ ដោយយល់ថា ជាមនុស្ស ក្នុងភូមិ ជាមួយគ្នា ក៏សួរនាំ «អានាងមកពីណា ចូលលេងសិន» ពេលនោះ យុវជននោះ ក៏ចូលអង្គុយ លេខមុខផ្ទះ ។ រួចហើយបានខ្ចី ទូរស័ព្ទម្ចាស់ផ្ទះ ស្តាប់ចម្រៀង ពេលបាន មួយសន្ទុះ ម្ចាស់ក៏ទារយក ទូរស័ព្ទវិញ ប៉ុន្តែយុវជននោះ មិនព្រមឱ្យវិញ បែរជាបោក កម្ទេចចោល ស្រាប់តែជននោះ និយាយទៀតថា «ម៉េចមកប្តឹងម៉ែអញ មានអ្នកណាខ្លាំង ជាងអញ ស័ក្តិធំជាងអញ ទៀតនោះ » ហើយក៏ស្ទុះ ទៅយកដំបង វាយស្ត្រីចំណាស់ ខាងលើ និងវាយម៉ូតូ រងការខូចខាត ផ្អើលពេញភូមិ តែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម