អ្នកនិពន្ធ​បទ​ចម្រៀង លោក​យឹ​ម តា​ស្រង់​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ព្រោះតែ​ឈ្នានីស

 
 

រាជធានីភ្នំពេញ ៖ អ្នកនិពន្ធទំនុកច្រៀង ប្រចាំផលិតកម្មថោន លោកយឹម តាស្រង់ បានបង្ហាញការលំបាក និងឧបសគ្គ នានា ចំពោះការនិពន្ធ បទថ្មី ។

លោក យឹម តាស្រង់ លើកឡើងថា ការផលិតបទចម្រៀងថ្មី ទាំងទំនុកច្រៀង និងបទភ្លេង ជួបការលំបាក និងឧបសគ្គច្រើន ប៉ុន្តែលោក មិនចុះចាញ់ និងរាថយ ឧបសគ្គ ទាំងនោះឡើយ ផ្ទុយទៅវិញ លោកនៅខិតខំ ប្រឹងប្រែង ដោយចាត់ទុកថា អ្វីដែលលោក បានធ្វើគឺ ស្តែងចេញពីអារម្មណ៍ ពិតរបស់លោក ។ ក្នុងសារមួយ ដែលសរសេរបង្ហោះ លើទំព័រហ្វេសប៊ុក របស់ខ្លួន អ្នកនិពន្ធ វ័យក្មេងរូបនេះ បញ្ជាក់ថា ការតែងបទថ្មី បើពីរោះ គេថាស្រដៀង បទនេះ ឬស្រដៀងបទនោះ បើមិនពីរោះ គេថាបទថ្មីខ្មែរ ធ្វើមិនពីរោះទេ ស្តាប់មិនចូល តែបើចម្លង ពីបរទេសវិញ គេនឹងដៀលជេរថា អ្នកនិពន្ធខ្មែរអត់ខួរ ។

ក្នុងសារដដែល លោកយឹម តាស្រង់ បានបន្ថែមថា «ខ្ញុំ និងដាភ្លេង (អ្នកនិពន្ធ បទភ្លេង នៅផលិតកម្ម ថោន) បានដឹងរួចមុន ទៅហើយ នៅពេល យើងចាប់ផ្តើម ប្រឹងប្រែង ធ្វើបទថ្មី មួយរយៈនេះថា នឹងមានឧបសគ្គ កើតឡើង មិនចេះចប់ឡើយ តែពួកខ្ញុំ មិនរាថយឡើយ ព្រោះ អ្វីៗ ពួកខ្ញុំបង្កើតឡើង ចេញពីអារម្មណ៍ ពួកខ្ញុំ ពិតៗ តែពួកខ្ញុំ ក៏សប្បាយចិត្តដែរ ដែលក្រុមហ៊ុន ថោន បានបើកឱកាស ដ៏ល្អ ជឿទុកចិត្ត ស្នាដៃពួកខ្ញុំ និងគាំទ្រ ឱ្យផលិតបទថ្មី ឱ្យបានច្រើន ទាំងដឹងថា ត្រូវខាតបង់ ថវិកា ច្រើនជាងធម្មតា ។ ខ្ញុំតែងតែទទួលការ រិះគន់ទាំងឡាយ តែពេលខ្លះ ការរិះគន់ របស់មនុស្ស មួយចំនួនគឺ កើតចេញពី ភាពខ្វះការ យល់ដឹង អំពីចម្រៀង ហើយការរិះគន់ ខ្លះទៀត កើតពីការច្រណែន ឈ្នានីស ដោយពួកយើង មិនមែនជាអ្នកនិពន្ធ នៅក្រុមហ៊ុន ដែលពួកគេ កំពុងតែធ្វើ ជាអ្នកគាំទ្រ និងអ្នកមាន អាជីពដូចគ្នា (មនុស្សមួយចំនួន មិនទាំងអស់ទេ)» ។

ទោះជាយ៉ាងណាក្តី លោកយឹម តាស្រង់ បញ្ជាក់ថា សារមួយនេះ គឺគ្រាន់តែចង់ ឱ្យមនុស្សមួយចំនួន ស្រឡាញ់ ជាតិសាសន៍ដូច គ្នា និងរិះគន់ ដើម្បីស្ថាបនា ឱ្យមានការវិវឌ្ឍ ទៅមុខ ហើយពួកលោក នៅតែបន្ត ការខិតខំប្រឹងប្រែង តទៅទៀត ទាំងដឹងថា ចរិតអ្នករិះគន់ មិនសមហេតុផល មួយចំនួន នៅតែបន្តរិះគន់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម