ភ្ញៀវកូនកម្លោះ និងភ្ញៀវកូនក្រមុំ វាយតប់គ្នាពេញរោងការ នគរបាលចុះទៅជួយអន្តរាគន៏ ឃាត់ខ្លួនជនសង្ស័យ 2នាក់
-នាយរងប៉ុស្តិ៏នគរបាល ឃុំព្រែកក្របៅ រងរបួសដោយសារ ជនបង្កគប់កែវចំក្បាល
កំពង់ចាម: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៩:៤០នាទី នៅក្នុងពិធីមង្គលការមួយ ស្ថិតក្នុង ភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហឹង្សាមួយ កើតឡើងវាយគ្នា ទៅវិញទៅមក រវាងក្រុមភ្ញៀវខាងកូនកំលោះនិងក្រុមភ្ញៀវ ខាងកូនក្រមុំ ពេលនោះកំលាំងប៉ុស្តិ៍ការពារ មានគ្នាចំនួន០៣នាក់ ដឹកនាំដោយ លោក សែម សុផល នាយរងប៉ុស្តិ៍ បានចូលទៅជួយ អន្តរាគមន៍ ដើម្បី បំបែកហ្វូង តែដោយភាពច្របូកច្របល់ មានការគប់កែវ មកលើលោក សែម សុផល បណ្តាលឲ្យរងរបួស បែកចិញ្ចើម ខាងឆ្វេង ហើយត្រូវបាននាំ យកទៅព្យាបាល នៅពេទ្យបង្អែក ព្រៃឈរ។ ជុំវិញករណីខាងលើ ជំនាញផែនព្រ.ទ បានចុះទៅស្រាវជ្រាវ នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីការស្រាវជ្រាវ កងកម្លាំងនគរបាល អាចកំណត់មុខសញ្ញា ជនសង្ស័យ ហើយឈានទៅឃាត់ខ្លួន នៅវេលាម៉ោង ១២យប់ បានចំនួន ០២នាក់ ១-ឈ្មោះ សួ សុខឃឿនអាយុ១៧ឆ្នាំ ភេទប្រុស រស់នៅ ភូមិវត្តចាស់ឃុំ បារាយស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-ឈ្មោះផា ផាត អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិរោយជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាន នគរបាលស្រុកកងមាសដើម្បីសាកសួរ និងកសាងសំនុំរឿងទៅតុលាការ ។ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានចាត់ស្នងការរង ០២នាក់ ចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់ នគរបាល ដែលរងរបួស ហើយជាមួយគ្នានោះ លោកឧត្តម សេនីយ៍ស្នងការ បានជួយឧបត្ថមដល់លោកនាយរងប៉ុស្តិ៍ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ នូវថវិការចំនួន ៥0ម៉ឺនរៀលផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!