វីដេអូ​គម្រោង​ចែកចាយ​អ៊ីនធឺណិត​តាម​បាឡុង​របស់ Google ពិត​ជា​អស្ចារ្យ

 
 

តើ​មហិច្ឆតា​ចែកចាយ​អ៊ីនធឺណិត​តាម​បាឡុង​របស់ Google ជិត​សម្រេច​ហើយ​មែន​ឬ​ទេ? នៅ​សប្ដាហ៍​នេះ Google បាន​ដំណើរការ​គម្រោង Project Loon ដោយ​ចាប់​ផ្ដើម​ចុះកិច្ចព្រមព្រៀង​ជា​មួយ​​ក្រុមហ៊ុន​ផ្ដល់​​សេវាកម្ម​អ៊ីនធឺណិត​តាម​តំបន់​ដែល​​បាឡុង​របស់​ខ្លួន​ហោះ​​ទៅ​ដល់ ដើម្បី​ផ្ដល់​ការ​ចែកចាយ​អ៊ីនធឺណិត​​តាម​បាឡង់ មាន​រយៈ​កម្ពស់​ពី​ផែនដី ២០ម៉ាយល៍ ឬ ៣២គីឡូម៉ែត្រ​ពី​ផ្ទៃ​ផែនដី។

ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​ធំ​នេះ បាន​បញ្ចេញ​គំនិត​បង្កើត​ថ្មី​គម្រោង Google Loon តាំង​ពី​ខែ​មិថុនា ឆ្នាំ​មុន​ម៉េ្លះ ដែល​គម្រោង​នឹង​អាច​ផ្ដល់​ការ​ភ្ជាប់​ប្រើ​អ៊ីនធឺណិត កាន់​តែ​ធំ​ទូលាយ​នៅ​តាម​តំបន់​ជនបទ ដោយ​យក​បាឡុង​នៅ​ក្នុង​លំហ​ជា​ស្ថានីយ​ចែកចាយ ​ពុំ​ចាំបាច់​ដំឡើង​ស្ថានីយ​អស់ទាំង​​ថ្លៃ​ខ្សែ​កាប​នៅ​តាម​តំបន់​ទាំង​នោះ​ឡើយ។ Google នឹង​ប្រើ​បាឡុង​ចែកចាយ​អ៊ីនធឺណិត​ពី​ទី​ខ្ពស់​ដែល​ស្ថិត​ក្នុង​ស្រទាប់ statosphere។

បាឡុង​​នីមួយៗ អាច​ហោះ​បាន​កម្ពស់​ប្រហែល ៣២គីឡូម៉ែត្រ​ពី​ផ្ទៃ​ដី និង អាច​ភ្ជាប់​​អ៊ីនធឺណិត​​ក្នុង​កម្រិត​ល្បឿន​ប្រហាក់ប្រហែល​នឹង 3G។ ធ្វើ​ដូចនេះ ក្នុង​គោលបំណង​ចង់​ពង្រីក​វិសាលភាព ចែកចាយ​អ៊ីនធឺណិត​ទៅ​កាន់​មនុស្សម្នា ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​អាច​ប្រើប្រាស់​បាន។ មិនតែប៉ុណ្ណោះ ក៏​អាច​កាត់​បន្ថយ​ខ្ទង់​ចំណាយ​ជា​ច្រើន​ជាក់​ស្ដែង មិន​ចាំបាច់​ប្រើ​ខ្សែ fiber ដែល​មាន​តម្លៃ​ថ្លៃ។ ផ្ដល់​ឱកាស​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា អាហ្វ្រិក និង​អាស៊ីអាគ្នេយ៍ ដែល​មិន​អាច​លាត​សន្ធឹង​ខ្សែ fiber បាន​នោះ ក៏​អាច​ប្រើ​អ៊ីនធឺណិត​តាម​រយៈ​គម្រោង Google Loon នេះ​បាន​ផង​ដែរ៕

សូម​ទស្សនាវីដេអូ​ខាង​ក្រោម៖




ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម