ប្លែក! បងប្អូនស្រីភ្លោះ ស្អាតដូចគ្នា បុរសម្នាក់ ពិបាកជ្រើសរើសពេក សម្រចចិត្តរៀបការ ទាំង២នាក់ តែម្តង
ថៃ៖ ជាការពិត មនុស្សគ្រប់រូប តែងរមែងចង់បាន នូវមនុស្សម្នាក់ដែលខ្លួនស្រឡាញ់ ដើម្បីមក រៀបការជាមួយ និងរស់នៅជាមួយគ្នា អស់មួយ ជីវិត។ ប៉ុន្តែបែរជា មានបុរសម្នាក់ បាន សម្រេចចិត្ត រៀបការជាមួយនឹង បងប្អូនស្រីភ្លោះ ក្នុងពេលតែមួយទៅវិញ។
លោក Winchao Tao អាយុ២៤ឆ្នាំ បានចូលរោងការ ជាមួយនឹងបងប្អូនស្រីភ្លោះ ដែលម្នាក់ មានឈ្មោះថា Sirintara និងម្នាក់ទៀត ឈ្មោះ Thipawan អាយុ២២ឆ្នាំដូចគ្នា ដែលកាលពីនៅក្មេងៗ ពួកគេទាំង៣នាក់នេះ ជាមិត្តភក្កិនឹងគ្នា។ បន្ថែមពីនេះ ទៅទៀត មូលហេតុដែល ធ្វើឲ្យ លោកWinchao Tao រៀបការ ជាមួយនឹងមនុស្សស្រីទាំង២នាក់នេះ ព្រោះថា គាត់មិនចង់បោះបង់ អ្នកណាចោល មួយឡើយ គឺសុទ្ធតែ ស្រស់ស្អាតដូចគ្នា ដូច្នេះហើយ ទើបគាត់ក៏សម្រេចចិត្តបែបនេះ តែម្តងទៅ។
គួរបញ្ជាក់ផងដែរថា នៅពេល លោក Winchao Tao បានសុំនារីទាំង២នាក់ រៀបការ គឺពួកគេ បានបង្ហាញនូវអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដូចអ្វីដែល ពួកគេ ធ្លាប់បានសន្យា តាំងពីនៅក្មេង ថាពួកគេនឹងរៀបការ ជាមួយនឹងគាត់។
ទោះបីជាការរៀបការនេះ វាហាក់ដូចជា ឆ្គង និងចម្លែកពិតមែន ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេ ពេញចិត្តនឹងព្រមទទួលយក ស្ថានភាពមួយនេះ។ ហើយសម្រាប់លោក Winchao Tao បានបន្ថែមថា គាត់ស្រឡាញ់កូនភ្លោះនេះ ស្មើៗគ្នា ហើយគាត់អាចបម្រើ ប្រពន្ធរបស់គាត់ ក្នុងពេលតែ មួយបាន ដោយគ្មានបញ្ហា។ ជាពិសេស ម្តាយរបស់គាត់ ក៏បានរៀបចំ បន្ទប់២ សម្រាប់កូនប្រសាស្រីទាំង២នាក់នេះ ផងដែរ៕ ចុះចំនែក ប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះរឿងដ៏ចម្លែកមួយនេះ?
រូបថត របស់លោក Winchao Tao និងបងប្អូនស្រីភ្លោះទាំង២
ប្រភព Stomp
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!