ក្រុមអាជីវករលក់ដូរ នៅខាងបរិវេណផ្សារ បានលុងធ្វើការរារាំង មិនឲ្យសាលាក្រុង ដឹកម៉ាស៊ីននិង ដែកធ្វើរោង
រតនគិរីៈ ក្រុមអាជីវករលក់ដូរ ខោអាវក្មេង និងខោអាវជជុះ នៅមុខផ្សារបានលុង ប្រមាណជា៥០នាក់ បានរារាំងរម៉ក ដឹកម៉ាស៊ីននិង ដែកក្នុងបំណងយក ធ្វើរោងនៅលើទីតាំង ដែលពួកគាត់ធ្លាប់លក់ដូរ អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយនោះ បាតុភាពនេះ បានកើតឡើងកាលពី វេលាម៉ោង ១១ថ្ងៃត្រង់ ទី២៩ ខែមិនាឆ្នាំ២០១៥។
បើតាមក្រុមអាជីវករលក់ដូរ នៅទីតាំងដែល សាលាក្រុងដឹកម៉ាស៊ីន និងដែកមកធ្វើរោង បានប្រាប់ ឲ្យដឹងថា ការយកសម្ភារៈមកធ្វើ រោងខាងលើ ពួកគាត់មិនអនុញ្ញាតិឲ្យ ធ្វើជាដាច់ខាត បើកាលណា សាលាក្រុងមិនបាន សម្រង់ស្ថិតិឲ្យបាន ពិតប្រាកដ និងច្បាស់លាស់ នោះទេ ព្រោះថាក្នុង ការសាងសង់ រួចពួកគាត់ដែលធ្លាប់ លក់ដូរប្រក់ទៅដោយតង់ សព្វថ្ងៃអាចបាត់បង់ កន្លែងលក់យ៉ាងពិតប្រាកដ នេះបើក្នុងករណី ធ្វើហើយគ្មាន សម្រង់ ស្ថិតិច្បាស់លាស់ និងមានចុះកិច្ចសន្យា ដោយលាយលក្ខណ៍ អក្សរទទួលស្គាល់ ដោយអាជ្ញាធរ ក្រុង និងខេត្តពីពួកគាត់។
ក្រុមអាជីវករបាន ត្អូញត្អែរទៀតថា ចាប់តាំងពីបរិវេណផ្សារ បានលុងមិនឲ្យភាគី ម្ចាស់វិនិយោគ ផ្សារគ្រប់គ្រង ហើយសាលាក្រុង បានលុងបាន ដកផ្ទៃដី របស់រដ្ឋទំហំ ៥៤ម៉ែត្រគុណ ១១០ម៉ែត្រ គ្រប់គ្រងដោយផ្ទាល់ ទាំងការធ្វើអាជីវកម្ម ទាំងការរៀបចំសណ្តាប់ធ្នាប់ ពួកគាត់ហាក់បី ដូចពុំទទួលបាន ភាពកក់ក្តៅក្នុងរបរ ទទួលទានប្រចាំថ្ងៃ ពោលគឺបង់លុយប្រចាំថ្ងៃ ថ្លៃភាស៊ី អនាម័យ១ពាន់រៀល ថ្លៃសណ្តាប់ធ្នាប់១ពាន់រៀល បូករួមថ្លៃតូប៤ម៉ឺនរៀលក្នុងមួយខែ សរុបចំណាយអស់ ១០ម៉ឺនរៀល ក្នុងមួយខែ (លក់ដូរក្រោមតង់) ដែលកាលពីជំនាន់ផ្សារ គ្រប់គ្រងមិន ធ្លាប់យកនោះ។
ជាងនេះទៅទៀតក្រុមអាជីវករ ផ្សារបានលុងបានធ្វើការិៈគន់ ដោយលើកឡើងថា សព្វថ្ងៃដីរបស់រដ្ឋ នៅខាងមុខ បរិវេណផ្សារទំហំ៥៤ម៉ែត្រ គុណ១១០ ម៉ែត្រ ត្រូវបានលោកអ៊ុក សំអុល អភិបាលក្រុងបានលុងកំពុង ក្តោបធ្វើអាជីវកម្មក្នុងការ ប្រមូលលុយគ្រប់ប្រភេទ ពីក្រុមអាជីវករលក់ដូរ ក្នុងនោះ ដោយ មានលោកជា គង់ ប្រធានក្រុមហ៊ុនគឹម ជ្រា ជាអ្នកសហការណ៍ ធ្វើអាជីវកម្មលើដី របស់រដ្ឋក្នុងក្រសៃភ្នែកនៃ ការរិៈគន់ពីសំណាក់ ក្រុមអាជីវករ។ ទាក់ទិនទៅនឹងរឿងរ៉ាវ ខាងលើនេះលោក អ៊ុក សំអុល អភិបាលក្រុង បានលុង បានឲ្យដឹងថា ការដឹកសម្ភារៈមកសាងសង់ តូបថ្មីនេះ គឺសម្រាប់ឲ្យបងប្អូន ជនជាតិដើមភាគ តិចលក់ដូរ។ ដោយឡែកលោកជាម សុផាត តំណាងឲ្យក្រុមហ៊ុន ហេតដារ៉ា វិនិយោគផ្សារ បានលុង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនទទួលសិទ្ធិ វិនិយោគចំនួន ៣៥ឆ្នាំ រហូតមកដល់ពេលនេះ ទើបតែបានរយៈពេល ៨ឆ្នាំប៉ុណ្ណោះ។ លោកបន្តថា ខាងក្រុមហ៊ុនហេងដារ៉ា អត់បានយកភាស៊ីពី ក្រុមអាជីវករចំនួន ៥០០តូបជុំវិញផ្សារជាង២ខែ មកហើយ បណ្តាលឲ្យខាត់ថវិកា បង់ជូនរដ្ឋក្នុងមួយខែៗ រាល់លានរៀលថែមទៀតផង។ ប្រភពពត៌មានផ្សេងទៀត ប្រាប់ឲ្យដឹងថា ដោយសារទីតាំងដីមាន ទំហំ៥៤ម៉ែត្រគុណ ១១០ម៉ែត្រ មុខផ្សារបានលុងនេះ ជាកន្លែងត្រូវប៉ាន់ ត្រូវបានក្រុមហ៊ុនឧកញ៉ា ល្បីល្បាញមួយរូប នៅខេត្តរតនគិរី កំពុងតែស្រក់ទឹកមាត់ ចង់បានដីរដ្ឋ ខាងលើនេះ មកវិនិយោគ។ ជាមួយគ្នានេះ ក្រុមអាជីវករបានធ្វើការ សំណូមពរទៅស្ថាប័ន ថ្នាក់លើដែលពាក់ព័ន្ធ នឹងផ្សារបានលុងជួយ ធ្វើការដោះស្រាយ ជូនពួកគាត់ផង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!