ARM អះអាង​ថា Smartphone តម្លៃ​ 20$ របស់​ខ្លួន​​នឹង​បើក​សករាជ​ឆ្នាំ​នេះ

 
 

Smartphone ភ្ជាប់​ជា​មួយ​លក្ខណៈ​សម្បត្តិ​ល្អៗ តែ​ចេញ​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ ប្រហែល ១ឆ្នាំ​ចុងក្រោយ​នេះ ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន។ ជាក់ស្ដែង ថ្មីៗ​នេះ ក្រុមហ៊ុន​ឯកទេស​ផលិត​បន្ទះ Chip ARM ស្រាប់​តែ​លើកឡើង​ថា ក្នុង​ឆ្នាំ២០១៤ នេះ​ខ្លួន​នឹង​នាំ​យក Smartphone តម្លៃ​ត្រឹមតែ ២០ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​លក់​ឱ្យ​អតិថិជន។ ចុះ​ប្រិយមិត្ត​តើ​យល់​យ៉ាងណា​ដែរ ជឿ​ឬ​មិន​ជឿ?

ក្រុមហ៊ុន Chip របស់​អង់គ្លេស​នេះ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ទីផ្សារ Smartphone នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ថា នឹង​កាន់​តែ​មាន​សន្ទុះ​នៃ​អ្នក​ប្រើ​ច្រើន​ឡើង​ថែមទៀត ម៉្លោះហើយ​ទើប ខ្លួន​ងាក​មក​យក​ចិត្ត​ទុកដាក់​ចង់​ប្រលូក​ខ្លួន​ក្នុង​ជំនួញ​ទូរសព្ទ​ដែរ។ តែ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន នឹង​វាយលុក​ទីផ្សារ Smartphone ត្រង់​តម្លៃ​ធូរ​ថ្លៃ ត្រឹមតែ​ប្រហែល ២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រឿង។

គួរបញ្ជាក់​ដែរ​ថា កន្លង​ទៅ Smartphone ធូរ​ថ្លៃ​ធ្លាប់​មាន​មក​ហើយ ដូច​ជា ម៉ាក Lenovo ដែល​ចេញ​នៅ MWC 2013 តម្លៃ​ត្រឹម ៦០ដុល្លារ ទូរសព្ទ firefox តម្លៃ​ត្រឹមចន្លោះ ២៨ដុល្លារ ទៅ ៣៣ដុល្លារ ប៉ុណ្ណោះ។

ARM រំពឹង​ថា នៅ​ឆ្នាំ២០១៨ ខាង​មុខ ការ​ប្រកួតប្រជែង​ទីផ្សារ Smartphone នឹង​កាន់​តែ​ក្ដៅ​គគុក ជា​មួយ​យុទ្ធសាស្ត្រ​ស្រូប​ទាញ​ទីផ្សារ​អ្នក​ប្រើ​តាម​រយៈ​តម្លៃ​ថោក ពោល​អាច​ប្រហែល​មិន​ដល់ ១៥០ដុល្លារ​ផង​ទេ។ តួលេខ​លក់​ទូរសព្ទ​ធូរ​ថ្លៃ ក្នុង​មួយ​ឆ្នាំៗ ហើយ​នឹង​ក៏​មាន ១ពាន់​លាន​គ្រឿង​ដែរ។  Smartphone តម្លៃ ២០ដុល្លារ​ដំបូង​របស់​ខ្លួន​នឹង​ចេញ​ក្នុង​ឆ្នាំ២០១៤ នេះ ហើយ​នឹង​ប្រើ Android ហើយ​បំពាក់ SOC Cortex A5៕

​ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម