ហួសចិត្ត! បុរសម្នាក់លោត ទឹក សំលាប់ខ្លួន ដោយសារតែ ឪពុក ម្តាយបង្ខំ ឲ្យរៀបការ នឹងនារីមុខ អាក្រក់
ចិន៖ បុរស ជនជាតិចិនម្នាក់ តូចចិត្តដោយសារតែរូបគេ ត្រូវបង្ខំឲ្យរៀបមង្គលការ ជាមួយកូនក្រមុំ ដែលមានមុខ មាត់អាក្រក់ ក៏បានប៉ុនប៉ង ទៅសំលាប់ខ្លួន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប៉ូលិសត្រូវបានគេ ទូរស័ព្ទហៅឲ្យទៅ ជួយអន្តរាគមន៍ នៅបឹង មួយកន្លែង ក្នុងទីក្រុង Shiyan ដោយសារមាន បុរសម្នាក់ លោតទឹកសំលាប់ ខ្លួននៅទីនោះ។
បុរសដែលលោកសំលាប់ខ្លួន នៅបឹងមួយក្នុងទីក្រុង Shiyan
យោងតាម សារព័ត៌មានមួយបានផ្សាយថា បុរសម្នាក់ត្រូវគេប្រទះ ឃើញអណ្តែតនៅក្នុងបឹង ដោយផ្គាប់ មុខចុះក្រោម តែយ៉ាងណាមិញ នៅពេលជួយសង្គ្រោះ រូបគេគឺនៅមានជីវិតនៅ ឡើយ។ មន្ត្រីប៉ូលិស ម្នាក់ឈ្មោះ Hou Kunshan បានឲ្យ ដឹងថា៖ "ខ្ញុំបាន ឃើញបុរសម្នាក់ អណ្តែត ផ្គាប់មុខនៅ ក្នុងទឹក។ ពួកយើងមិនដឹង ថាគាត់ យ៉ាងម៉េចនោះទេ ប៉ុន្តែនៅពេល ដែលចូល ទៅជិតទើបដឹងថា ស្ថានភាពរបស់ បុរសម្នាក់នោះ គឺកំពុង តែធ្ងន់ធ្ងរ។ ខ្ញុំបាន ព្យាយាមអូស គាត់មកក្បែរ ជញ្ជាំងច្រាំង ប៉ុន្តែខ្ញុំមិនមានកំលាំង គ្រប់គ្រាន់ដើម្បី លើកគាត់ចេញ ពីក្នុងទឹកនោះទេ បានត្រឹម តែរង់ចាំ រហូតដល់ ក្រុមសង្គ្រោះ មកដល់តែប៉ុណ្ណោះ "។
លោក Kunshan បានបន្តថា នៅពេលក្រុម ជួយសង្គ្រោះមកដល់ ពួកគេក៏បានប្រើខ្សែ សុវត្ថិភាព ចាប់ទាញ បុរសរូបនោះ ឡើងគោក ហើយក៏ បញ្ជូនបន្តទៅមន្ទីរពេទ្យដើម្បី ព្យាបាល។ មន្ត្រីប៉ូលិស ក្រោយមកបាន សាកសួរបុរស ប៉ុនប៉ងលោត សំលាប់ខ្លួន ពីមូលហេតុ ហើយរូបគេ បានឲ្យដឹងថា ការសំរេចចិត្ត ធ្វើដូច្នេះ ដោយសារគេ រងការបង្ខំឲ្យរៀប មង្គលការ ជាមួយ មនុស្សដែល ខ្លួនមិនពេញចិត្ត។“បុរសម្នាក់នេះ មិនសប្បាយចិត្ត ជាមួយមង្គលការ ដែលរៀបចំឡើង ដោយឪពុកម្តាយ។ ដោយសារ តែគូដណ្តឹងរបស់គាត់មាន មុខមាត់អាក្រក់ រួមជាមួយនឹង គំនាប ពីគ្រួសារផងទើបធ្វើឲ្យគេ សំរេចចិត្តលោត ទឹកតែម្តង” លោកប៉ូលិស Kunshan ប្រាប់យ៉ាងដូច្នេះ៕
រូបគេ ត្រូវបង្ខំឲ្យរៀបមង្គលការ ជាមួយកូនក្រមុំដែលមានមុខមាត់អាក្រក់
ក្រុមសង្គ្រោះកំពុងប្រើខ្សែចាប់ទាញបុរសរូបនោះចេញពីទឹក
មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Hou Kunshan ដែលហែលទឹកទៅជួយបុរសខាងលើ
គាត់ត្រូវជួយសង្គ្រោះទាន់ពេល និងបានយកទៅព្យាបាលនៅមន្ទីរពទ្យក្បែរនោះ
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!