ខឹងក្មេងប្រុស រងគ្រោះ ឈ្លោះជាមួយ កូនរបស់ខ្លួន ចាប់ចងក និងចងមាត់ ជាន់ពន្លិច ទឹកស្លាប់ ត្រូវជាប់ខ្នោះ

 
 

កំពង់ចាមៈ អំពើឃាតកម្មដ៏សាហាវ ឃោឃៅមួយ បានកើតឡើង បន្ទាប់ពី ជនល្មើសម្នាក់ បានចងក និងចងមាត់ ក្មេងប្រុស អាយុ៧ឆ្នាំ រួចហើយ ជាន់ពន្លិចទឹក រហូតដល់ស្លាប់ យ៉ាង វេទនាជា ទីបំផុត កាលពីវេ លាម៉ោង ១ និង៥០ រសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ព្រែកសង្កែកើត  ឃុំពាម៍កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែ ជនល្មើសរូបនេះ បានខឹង និងមានគំនុំ ជាមួយក្មេង ប្រុសរងគ្រោះ ឈ្លោះជា មួយកូនរបស់ខ្លួន ។

យ៉ាងណាក៏ដោយជនល្មើស មិនបានរួចពីសំណាញ់ច្បាប់នោះទេ ដោយសារតែកម្លាំងនគរបាល ចុះទៅឃាត់ ខ្លួនចាប់ វាយខ្នោះ បានភ្លាមៗ ក្រោយពីធ្វើសកម្មភាព សម្លាប់ ក្មេងប្រុស រងគ្រោះនោះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ជនល្មើសដែលត្រូវចាប់ខ្លួន នេះមាន ឈ្មោះ ហួង ប៊ុនថេត អាយុ ៣៣ឆ្នាំ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ៧ឆ្នាំ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍បែន រ័ត្ន បានសំដែងការសោកស្តាយ ចំពោះការ ស្លាប់យ៉ាង វេទនា របស់ក្មេង ប្រុសរងគ្រោះ ដែលនគរបាល របស់លោក ទៅ យឺតមួយ ជំហាន ប៉ុន្តែបាន បង្ក្រាប និងចាប់ខ្លួនជន ល្មើសរូបនេះ ទាន់ពេលវេលា ដើម្បី កសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមលោកឧត្តមសេនីយ៍ ជនល្មើសរូបនេះ បានគុំក្មេងប្រុសរងគ្រោះតាំងពីម្សិលមិញមកម្លេះ នៅពេលដែល ឈ្លោះជាមួយ កូនរបស់ខ្លួន ហើយមកដល់ថ្ងៃនេះទៀត ក្មេងៗ ទាំងពីរ បានឈ្លោះ គ្នាម្តងទៀត ធ្វើឲ្យជនល្មើស ខឹងរហូត ចាប់ក្មេង ប្រុសរងគ្រោះ យកខ្សែចងក  និង ចងមាត់ ហើយចា ប់ច្រមុជទឹករហូត ដល់ស្លាប់តែម្តង៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម