សាន់ វិសាល ហ៊ានលេងស្ទីល សិចស៊ី ដល់ម្ល៉ឹង ?
ភ្នំពេញ៖ តារាសម្តែងប្រុសមាធតូចស្តើង លោក សាន់ វិសាល ថ្មីៗនេះ បានរំលេចស្ទីល ក្នុងការតុបតែង ខ្លួនបែបថ្មី ប្លែកៗខុស ពីអ្នកសិល្បៈ ដទៃ ដែលគេតែង សង្កេតឃើញ តារាប្រុសរូប នេះតែងផ្លាស់ ប្តូររបៀបនៃ ការស្លៀក ពាក់ខុសពី លក្ខណៈធម្មតា ដើម្បីទាមទារ ការចាប់អារម្មណ៍ ពីមហាជនអ្នកគាំទ្រ ។
លោក សាន់ វិសាល មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាតារាប្រុស មួយដួង ឧស្សាហ៍ បង្ហោះរូបថត រាល់ សកម្មភាព របស់លោកនៅលើបណ្តាញ សង្គមទំនាក់ ទំនង Facebook ក្នុងនោះ ភាគច្រើន ជារូបដែល បង្ហាញពីការ លេងស្ទីលថ្មីៗ និងប្លែកខុសគេ មានទាំងការ តុបតែងខ្លួនបែប សិចស៊ី និងជាលក្ខណៈមនុស្ស ភេទទី៣ ជាដើម ។
ជាក់ស្តែងថ្មីៗនេះ នៅលើ profile របស់តារាសម្តែង លោក សាន់ វិសាល គេបានឃើញ រូបថត ជាច្រើនសន្លឹកដែល តារារូបបាន បញ្ចេញការលេង ស្ទីលម៉ូដសក់ ការថតកៀកកើយបែបសិចស៊ី ស្រើបស្រើល និង ការតុបតែង ខ្លួនបែប មនុស្សព្រៃជាដើម ។ ការបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ហាក់មាន ចេតនាចង់ បង្ហាញស្ទីល ក្នុងការ តុបតែងខ្លួន និងការចាប់ អារម្មណ៍ពី ក្រសែភ្នែកមហាជន ក្នុងន័យបង្កើន ប្រជាប្រិយ ភាពរបស់ខ្លួន ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៥ តារាសម្តែង ប្រុស លោក សាន់ វិសាល បានប្រាប់ថា ចំពោះការស្ទីល នៃការតុបតែងខ្លួន ទាំងនេះ មិនមែនជា ចេតនា ធ្វើឡើង ដើម្បីទាក់ ទាញរកការ ចាប់អារម្មណ៍ អ្វីមួយនោះទេ គឺគ្រាន់តែជា ការសម្តែង និងជាឈុត ខ្លះៗក្នុង ភាពយន្តតែប៉ុណ្ណោះ ។
លោក សាន់ វិលាល បាននិយាយទាំងអស់សំណើចទៀតថា «ខ្ញុំដូចជាអៀនហ្នឹងខ្លួនឯងដែរ..! នៅពេល មើលរូប ទាំងនេះ តែធ្វើម៉េច បើយើងជាអ្នកសិល្បៈទៅហើយ គឺត្រូវតែ ធ្វើអ៊ីចឹង គឺជៀសមិន ផុតនោះឡើយ។ តែខ្ញុំចូលចិត្ត ព្រោះជាការងារ ណាមួយខ្ញុំក៏ ស្រឡាញ់ចូលចិត្ត ការងារនេះដែរ..!» ។
តើប្រិយមិត្ត គិតយ៉ាងណាដែរ ចំពោះរូបភាពទាំងអស់ របស់លោក សាន់ វិសាល មានភាពទាក់ទាញកម្រិតណាដែរ?
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!