បុរសម្នាក់ កំពុងកាត់ ឈើធ្វើផ្ទះឱ្យ កូននៅខាងក្រោម ត្រូវជាងដំឈើ ខាងលើរបូតដៃ ធ្លាក់ចំក្បាល របួសដេរ អស់៨ថ្នេរ
ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ រយះស្បែកក្បាល សន្លប់បាត់ស្មារតីនៅនឹងកន្លែង ត្រូវបានប្រពន្ធកូនដឹក តាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈគាត់កំពុងតែអង្គុយ កាត់ឈើធ្វើផ្ទះឱ្យកូន សុខៗនៅខាងក្រោម ស្រាប់តែជាងពីរនាក់ ដែលនៅខាងលើដំដែក គោល ភ្ជាប់ទៅនឹងឈើទំរ ប្លង់សេ មានប្រវែង៣,៥ម៉ែត្រ ទំហំ៥សង់ទីម៉ែត្រ៤ជ្រុង ក៏ភ្លាត់ដៃធ្លាក់ទៅក្រោមចំពី លើក្បាលពេញទំហឹង បណ្តាល ឱ្យផុងលលាដ៏ផ្នែកខាងលើ ត្រូវគ្រូពេទ្យដេរអស់៨ថ្នេរ តែសំណាងល្អមិន ប៉ះពាល់ដល់អាយុជីវិត ។
ហេតុការណ៍ ឈើ៤ជ្រុងធ្លាក់ចំពីលើក្បាលនេះ បានកើតឡើងកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ស្ថិតនៅភូមិទឹកផុសសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!