រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជំរុញឲ្យមានការអានឲ្យកាន់តែច្រើន
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកទឹកចិត្តដល់វិស័យឯកជនចូលរួមបំផុសការអានរបស់កូនខ្មែរឲ្យកាន់តែច្រើន ដើម្បីឲ្យចេះអក្សរខ្មែរ និង សម្បូរគំនិតក្នុងការសរសេរផ្សេងៗ។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាមួយ បន្ទាប់ពីក្រុមហ៊ុន Sabay ដែលមាន លោកជី សិលា បានដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម កាលពីព្រឹកថ្ងៃទី ៦ ខែ ឧសភា កន្លងទៅនេះ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការលើកកម្ពស់ឲ្យមានការអាន គឺជា រឿងសំខាន់នៅក្នុងការលើកកម្ពស់វិស័យអក្សរសាស្ត្រខ្មែរផង និង កូនខ្មែរពូកែសរសេរផង។
“ខ្ញុំថាក្មេងឥឡូវសម្បូរអ្នកចេះភាសាអង់គ្លេស ហើយអ្នកចេះអង់គ្លេសសម្បូរច្រើនណាស់មិនខ្វះនោះទេ ប៉ុន្ដែ រកអ្នកចេះ (ខ្មែរ) ពិតប្រាកដឥឡូវពិបាក។ បញ្ហានេះឥឡូវស្ទើរគ្រប់ក្រសួងទៅហើយ អ្នកដែលពូកែខ្មែរហាក់មិនសូវមាននោះទេ តែបើរកអ្នកចេះអង់គ្លេសដូចជាមិនសូវពិបាក”។
ការលើកឡើងរបស់ លោក ជំទាវ ភឿង សកុណា នេះធ្វើឡើងបន្ទាប់ពីខាងក្រុមហ៊ុន Sabay បានជម្រាបជូនពីការងារមួយចំនួនទាក់ទងទៅនឹងការចូលរួមលើកកម្ពស់ការអានរបស់យុវវ័យតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
លោក ជី សិលា ដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម រដ្ឋមន្រ្តីក្រសួងវប្បធម៌
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានជម្រាបជូនលោកជំទាវឲ្យដឹងថា គេហទំព័រ Sabay គឺជាគេហទំព័រ (កម្សាន្ត) មួយដែលកំពុងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកអានច្រើន។ ក្រៅពីការផ្ដល់ព័ត៌មាន គេហទំព័រ Sabay ក៏មានបន្ថែមទំព័រពិសេសមួយទៀត គឺទំព័រប្រលោមលោកដែលមានឈ្មោះថា គម្រោង E-novel ឬ Sabay ប្រលោមលោកដែលចុះផ្សាយរឿងប្រលោមលោកជាច្រើន។
“ថ្វីបើយើងមិនបានបោះពុម្ពជាសៀវភៅដើម្បីឲ្យគេអាន ប៉ុន្តែ រឿងប្រលោមទាំងនេះ ក៏ជាផ្នែកមួយចូលរួមជួយលើកកម្ពស់អ្នកអានខ្លះដែរដោយប្រិយមិត្តអ្នកអានគាត់អាចអានតាមប្រព័ន្ធ អេឡិចត្រូនិក ដូចជា ទូរសព្ទ ឬ កុំព្យូទ័រជាដើម”។
កញ្ញា សួន ពលិកា ប្រធានគម្រោង E-novel នៃគេហទំព័រ Sabay បាននិយាយដែរថា តាមរយៈរឿងប្រលោម Sabay (E-novel) គឺមានប្រិយមិត្តអ្នកអានជាប្រចាំយ៉ាងតិចជាង ១០០០ នាក់ ជារៀងរាល់ថ្ងៃ។ គម្រោង E-novel ឬ ប្រលោមលោក Sabay បានបង្កើតឡើងតាំងពីខែធ្នូ ឆ្នាំ ២០១២ ដែលរហូតមកទល់នឹងពេលមានរឿងប្រលោមលោកជាង ៥០ បានចុះផ្សាយនៅលើគេហទំព័រ Sabay។
ដោយសារតែមានការគាំទ្រច្រើនពីប្រិយមិត្តអ្នកអាន លោក ជី សិលា បាននិយាយដែរថា រឿងប្រលោមលោកមួយចំនួនដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ Sabay នឹងធ្វើទៅជារឿងកុនផងដែរ។
លោកជំទាវ ភឿង សកុណា បានគាំទ្រចំពោះគម្រោងសរសេររឿងប្រលោម Sabay (E-novel) ដែលចូលរួមលើកកម្ពស់ការអាននៅកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ លោកជំទាវ ក៏បានផ្ដល់ជាអនុសាសន៍ថា ការអានរឿងប្រលោមដែលមានរូបភាព គឺខួរក្បាលធ្វើការផ្សេង ហើយការអានជាសៀវភៅដែលគ្មានរូបភាព គឺអាចធ្វើឲ្យខួរក្បាលមនុស្សដំណើរការផ្សេង។ ប៉ុន្តែតិចច្រើនគឺបានចូលរួមលើកកម្ពស់ការអាននៅកម្ពុជា៕
ប្រភព Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!