បង្ក្រាប ទីតាំង​បម្រើ​ ផ្លូវភេទ មួយកន្លែង ជ្រក​ក្រោម​ ស្លាកយីហោ ​ខារ៉ាអូខេ​ «​កំពង់ចក ៣៣៣»

 
 

ខេត្តតាកែវ ៖ ទីតាំងបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកខារ៉ាអូខេយីហោ «កំពង់ចក៣៣៣» មួយកន្លែង ត្រូវបាននាយកដ្ឋានប្រឆាំងការ ជួញ ដូរ មនុស្ស និងការពារអនីតិជន សហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ប៉ូលិសខេត្ត-ស្រុក ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនថៅ កែ នារីបម្រើផងដែរ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ២០១៥ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃ កប្បាស។

ប្រភពបានឱ្យដឹងថា ទីតាំងដែលលួចបម្រើ សេវាកម្មផ្លូវភេទនេះ មានថៅកែឈ្មោះម៉េង វ៉ាន់ធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ និងឃាត់ខ្លួននារីបម្រើ ផ្លូវភេទចំនួន៥នាក់ និងយុវជនម្នាក់ផងដែរ។ ប្រភពបន្តថា ក្នុងទីតាំងខាងលើ ត្រូវបានរកឃើញអាវុធកែច្នៃ ១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន និងស្រោមអនាម័យ ១ស្បោងផងដែរ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម