ពិសេសមែន! កូនស្រីចង់ឲ្យម្តាយ ដែលអង្គុយតែលើកៅអ៊ីរុញ សប្បាយចិត្ត ជូនដើរលេង ជុំវិញពិភពលោក

 
 

ចិន៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើលនឹងស្រ្តីម្នាក់ បាននាំម្តាយដែលធ្លាក់ខ្លួនឈឺ អង្គុយលើកៅអ៊ីរុញ ដើរលេងជុំវិញពិភពលោក។

ចំពោះស្រ្តីម្នាក់នោះ មានឈ្មោះថា An Rong អាយុ៤២ឆ្នាំ បាននាំម្តាយចំណាស់ អាយុ៨៧ឆ្នាំ ដើរលេងតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។ បន្ថែមពីនេះទៅទៀត នាង An Rong បានចាប់ផ្តើម ធ្វើដំនើរទៅកាន់ ប្រទេសផ្សេងៗ នៅក្នុងឆ្នាំ២០០៩ ជាមួយនឹង បងស្រី និងក្មួយស្រីរបស់នាង។ មូលហេតុដែលនាង សម្រេចចិត្ត ធ្វើដំណើរកំសាន្តបែបនេះ គឺព្រោះតែម្តាយរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយគាត់បានចាប់ផ្តើមបាក់ទឹកចិត្តបន្តិចម្តងៗ ដែលធ្វើឲ្យសុខភាពរបស់គាត់ កាន់តែចុះអន់ថយទៅៗ រហូតត្រូវតម្រូវឲ្យ គាត់ប្រើប្រាស់កៅអ៊ីរុញ។ ដូច្នេះហើយ ទើបនាងចង់ឲ្យគាត់ មានជីវិតសប្បាយរីករាយ ទោះបីជាគាត់នៅតែ អង្គុយនៅលើ កៅអ៊ីរុញក៏ដោយ។

គួរបញ្ជាក់ផងដែរថា An Rong បាននាំម្តាយរបស់នាង ដើរលេងលើកដំបូង នៅកោះហៃណាន ប្រទេសចិន ក្នុងឆ្នាំ២០០៦ ដែលដំបូង គាត់ហាក់ ដូចជា មានអារម្មណ៍ភិតភ័យ ហើយគាត់ក៏បានគិតថា ការដើរលេងបែបនេះ គឺខ្ជះខ្ជាយលុយណាស់។ ហើយដំនើរកំសាន្តបន្ទាប់ របស់ An Rong ជាមួយនឹងម្តាយ គឺបានឆ្ពោះទៅដល់ ប្រទេសថៃ  ជប៉ុន កូរ៉េ កោះម៉ាឌីវ អាមេរិក និងបណ្តាប្រទេសជាង១០ទៀត។ ក្នុងនោះដែរ An Rong បានបន្ថែមទៀតថា "រយៈពេល៩ឆ្នាំហើយ ដែលម្តាយរបស់ខ្ញុំ បានដើរកំសាន្ត ហើយនៅពេលនេះ សុខភាពរបស់គាត់ ហាក់ដូចជា ធូរស្បើយច្រើន ហើយថែមទាំង អាចបញ្ចេញស្នាមញញឹម មកកាន់ពួកយើងផងដែរ"៕  







An Rong បាននាំម្តាយ ដើរលេង ជុំវិញពិភពលោក

ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម