លោកតាម្នាក់ កប់លុយ ជិត ២ពាន់ដុល្លារ ដែលខំសន្សំ ជាង១០ឆ្នាំ នៅក្នុងដី ពេលកាយ មកមើល រលួយជិតអស់

 
 

ចិន៖ លោកតាវ័យ ៦៨ឆ្នាំ មានមុខរបរជាអ្នក ប្រមូលសំរាមក្នុងក្រុង Yuncheng ខេត្ត Shanxi បានយកលុយចំនួន ១,៦១០ ដុល្លារអាមេរិកដែល ខំសន្សំជាង១០ឆ្នាំ ទៅដាក់ក្នុងដបស្រា ហើយកប់ក្នុងដី ដើម្បីការពារខ្លាចក្រែង មានចោរលួច។


លុយចំនួន ១៦១០ ដុល្លារអាមេរិកដែល គាត់ខំសន្សំជាង១០ឆ្នាំ ទៅដាក់ក្នុងដបស្រា

យ៉ាងណាមិញ នៅពេលដែល គាត់បានសំរេចចិត្តជីក យកលុយដែលលាក់ទុកនោះ មកមើល ស្រាប់តែគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះលុយដែលខំសន្សំជាយូរមកនោះ ខ្លះបានរលួយ ហើយខ្លះទៀតដុះផ្សិត ដែលយកទៅចាយវាយលែងកើត។

ជាភ័ព្វសំណាង ធនាគារបានផ្ទៀងផ្ទាត់ លុយដែលខូចខាតទាំងនោះ ឃើញថាវាពិតជាលុយពិតប្រាកដ ហើយអនុញ្ញាតិឲ្យលោកតា ប្តូរលុយចាស់គាត់ទាំងអស់ យកលុយថ្មីវិញ។ រឿងរ៉ាវរបស់បុរសចំណាស់ខាងលើ ពេលនេះបានក្លាយជាមេរៀនថ្មី មួយទៀត សំរាប់ប្រជាជនមួយចំនួន ដែលនិយមយកលុយទៅ កប់ទុកក្នុងដី ដោយសារពួកគេមិនទុកចិត្ត ការផ្ញើរនៅក្នុងធនាគារ និងខ្លាចត្រូវគេប្លន់៕


លុយទាំងអស់មានខ្លះដុះផ្សិត និងខ្លះរលួយដែលមិនអាចយកទៅចាយបាន


លុយចំនួន ១៦១០ ដុល្លារអាមេរិកគឺលោកតាសន្សំ ពីការងារជាអ្នកប្រមូលសំរាម


ក្រោយពីពិនិត្យឃើញថា លុយទាំងអស់គឺជាសុទ្ធពិត ធនាគារសំរេចប្តូរលុយថ្មីឲ្យគាត់


លោកតារំភើបចិត្ត នៅពេលដែលគាត់បានលុយដែលខំសន្សំ ត្រលប់មកវិញ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម