ប្តីចិត្តសាហាវឃោរឃៅ យកកាវវិទ្យាសាស្ត្រ មកបិតប្រដាប់ភេទ របស់នាង

 
 

អាហ្វ្រិកខាងត្បូង៖ ប្តីចិត្តឃោរឃៅ ប្រច័ណ្ឌខុសរឿង បានយកកាវវិទ្យាសាស្ត្រ មកបិតប្រដាប់ភេទប្រពន្ធខ្លួនឯង ដែលធ្វើឲ្យ ស្ត្រីជាប្រពន្ធ រងទុក្ខវេទនា យ៉ាងអាណោចអាធម៌។

ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តីវ័យ ៤៥ឆ្នាំ រូបនេះ បានប្រច័ណ្ឌប្រពន្ធ វ័យ៤០ឆ្នាំ ដោយបាន ចោទប្រកាន់ប្រពន្ធថា បានទៅលួច មានសាហាវស្មន់ជាមួយ ពូរបស់នាង នៅក្នុងផ្ទះ របស់ពួកគេ ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។

ប្រភពដដែលលើកឡើងថា ប្តីចិត្តឃោរឃៅនេះ បានចាប់ប្រពន្ធ ចាក់សោរឃុំក្នុងបន្ទប់ ដោយគំរាម កាត់-ក និង ដៃ របស់ប្រពន្ធខ្លួនឯង ប្រសិនជា ស្ត្រីជាប្រពន្ធ មិនព្រម ដោះខោអាវ ចេញ។ ក្រោយមក ស្ត្រីរងគ្រោះនេះ ភ័យតក់ស្លុតក៏ព្រម ដោះខោអាវចេញ ហើយប្តីកំណាចឃោរឃៅ បានបញ្ជាឲ្យប្រពន្ធដេកស្ងៀម មុនពេលយកកាវវិទ្យាសាស្ត្រមកបិត ពីលើប្រដាប់ភេទ របស់នាង។

ស្ត្រីរងគ្រោះបាននិយាយថា នាងបានឈឺយ៉ាងខ្លាំង និងអង្វរឲ្យប្តី របស់នាង បញ្ឈប់ធ្វើបែបនេះដែរ ប៉ុន្តែប្តីគំរក់នេះ មិនឈប់ឡើយ។ នាងបន្ថែមថា នាងមិនដឹងថាតើបុរសម្នាក់ ដែលស្រលាញ់នារីម្នាក់ អាចធ្វើទង្វើបែបនេះទៅរួចដែរ។ យ៉ាងណាមិញ នាងប្រាប់ប្រភពព័ត៌មានថា នាងចង់ឃើញ ប្តីរបស់នាង ត្រូវប៉ូលិសចាប់ខ្លួន ពីព្រោះប្តីនាងបានរត់គេចបាត់ហើយ តាំងពីថ្ងៃកើតហេតុ។ នាងក៏បារម្ភដែរថា គេនឹងត្រឡប់មកវិញ ដើម្បីសម្លាប់នាងចោល។

ប្រភពដដែលបានឲ្យដឹងថា ស្ត្រីរងគ្រោះ នឹងមិនអាចរួមភេទ បានទៀតឡើយ ពីព្រោះប្រដាប់ភេទរបស់នាង រងរបួសយ៉ាង ធ្ងន់ធ្ងរ និងមានស្លាកស្នាមរបួស ពេញមួយជីវិត៕


រូបតំណាង


រូបតំណាងកាវវិទ្យាសាស្ត្រ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម