ខេមរៈ សិរីមន្ត ស្នើ​តុលាការ​កំពូល​ពន្លឿន​ដំណោះ​ស្រាយ​លើ​បណ្ដឹង​សាទុក្ខ

 
 

ខេមរៈ សិរីមន្ត កាល​ពី​ពេល​ថ្មី​នេះ បាន​ធ្វើ​ការ​ស្នើ​ដល់​តុលា​កំពូល ធ្វើ​យ៉ាង​ណា​ពន្លឿន​ដំណើរ​ការ​បណ្ដឹង​សាទុក្ខ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរ ដែល​បាន​កើត​ឡើង​ចំពោះ​រូប​លោក និង​ជន​រងគ្រោះ​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​ទៅ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​ជំនួប​ជាមួយ Sabay តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​លើ​ដីកាសាទុក្ខ ​របស់​តុលាការ​កំពូល​ថា នឹង​មាន​យុត្តិធម៌​ដល់​រូប​គេ និង​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ផ្សេង​ទៀត ដែល​បាន​បាន​បាត់បង់​ជីវិត ក្នុង​ករណី​នេះ​មិន​ខាន។

ម្យ៉ាង​ទៀត ដំណើរ​ការ​រឿង​ក្ដី​នេះ បាន​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​រូប​លោក និង ​ជន​រងគ្រោះ​ផ្សេង​ទៀត នៅ​តែ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ បើ​ទោះ​បី​ជា​បាន​ឆ្លង​កាត់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​សាលាឧទ្ធរណ៍ ទទួល​បាន​លទ្ធផល​វិជ្ជមាន​យ៉ាង​ណា​ក្ដី។

“ចង់​ឲ្យ​មាន​ចំណុច​រួម ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំង​អស់ ព្រោះ​យូរ​ដែរ​ហើយ”។ តារា​ចម្រៀង​រួប​នេះ​បន្ត​ថា គ្រួសារ​ខ្លះ​ទៀត បាន​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត ដោយ​សារ​អ្នក​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាង​លើ ជា​អ្នក​ស្វែង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​សំខាន់​នោះ។ ជាក់​ស្ដែង​កូន​ប្រុស​របស់​តារា​កំប្លែង​ជើង​ចាស់​លោក​យាយ ណយ សំណាង ជា​ដើម។

“ប្រសិន​បើ​មាន​យុត្តិធម៌ ធ្វើ​ឲ្យ​គ្រួសារ​បាន​ស្ងប់​ចិត្ត ហើយ​អ្នក​ស្លាប់​ក៏​បាន​ស្ងប់​ចិត្ត​ដូច​គ្នា​ដែរ”។ តារា​ល្បី​រូប​នេះ បង្ហាញ​ជំហរ​ជឿជាក់​លើ​ដីកាសាទុក្ខ របស់​តុលាការ​កំពូល​ថា ប្រាកដ​ជា​មាន​ចំណុច​រួម​មួយ ដែល​ធ្វើ​ឲ្យ​ខាង​លោក​អាច​ទទួល​យក​បាន ដែល​ចាត់​ទុក​ជា ដំណោះ​ស្រាយ​បែប​យុត្តិធម៌​នោះ។

កាល​ពី​យប់​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ​២០១៣​កន្លង​ទៅ ​មាន​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដ៏​រន្ធត់​ បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ បណ្ដាល​​ឱ្យ​មាន​មនុស្ស​​ស្លាប់ ​ និង​របួស ក្នុង​នោះ​រួម​មាន​កូន​ប្រុស​របស់​តារា​កំប្លែង​ នាយ កុយ កូន​របស់​យាយ ណយ សំណាង​ អ្នក​រាំ​ម្នាក់​ទៀត​ឈ្មោះ សោម សុវណ្ណារិទ្ធិ រួម​ទាំង​អ្នក​បើក​បរ​ផង​ដែរ។ ចំណែក​លោក ខេមរៈ សិរីមន្ត រង​របួស​ស្រាល ខណៈ​​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​រង​របួស​ធ្ងន់។

សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយ​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​SK ផ្ដល់​សំណង​ទៅ​ជន​រងគ្រោះ ក្រុម​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ដោយ​សម្រេច​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ ​សីហា ឆ្នាំ​ ២០១៣​ កន្លង​ទៅ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម