សុន ស្រីពេជ្រ បារម្ភនឹង​ភ្នែក​ កើត​ពពែ​ឆ្កែ រហូត​ដល់​ ថ្នាក់​ហូរ​ឈាម

 
 

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ ថ្មីៗនេះ បានបង្ហោះរូប និងសរសេរ Post នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា នាងមានបញ្ហា ភ្នែកផ្នែកខាងស្តាំ រហូតដល់ហូរឈាមហើយ ស្រវាំងភ្នែកមើល អ្វីមិនច្បាស់ ប៉ុន្តែនាងមិនបាន បញ្ជាក់ច្បាស់ទេ ថាអាការៈភ្នែក របស់នាងធ្ងន់ធ្ងរខ្លាំង ឬយ៉ាងណាទេ ។

តាមរយៈការសរសេរសារបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ដែលជា Account ផ្ទាល់ខ្លួន សុន ស្រីពេជ្រ បាននិយាយថា «ភ្នែករបស់ខ្ញុំ ដំបូងឡើយ គឺកើតពពែឆ្កែ តែបានប៉ុន្មានថ្ងៃ ក្រោយមកភ្នែក ខ្ញុំស្រាប់តែមាន ឈាមហូរ ឥឡូវស្រវាំង មើលអ្វីមិនច្បាស់ទេ ពិតជាគួរឲ្យ បារម្ភខ្លាំងណាស់…» ។

នៅក្នុងសារនោះ តារាចម្រៀងដែល មានទឹកដម សំនៀងពីរោះ ក្រអួនក្រអៅ កាក់កបនឹងអាជីព ច្រៀងកាត់សក់តាម រោងការ កញ្ញា សុន ស្រីពេជ្រ ក្រោយពីមានជំងឺនេះ នាងបានសម្តែង ការព្រួយបារម្មណ៍ ដោយនាងបាន ពោលថាសុំ កុំឲ្យមានកើតអ្វីមិនល្អ មកលើនាងអី ។ តាមសម្តីនេះនាងបាន ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់ នាងជាច្រើនមាន ការបារម្ភចំពោះអាការៈ ភ្នែកនាងយ៉ាងខ្លាំង ប៉ុន្តែបើទោះ ជាពេលនេះ ភ្នែករបស់នាងកំពុង តែមានបញ្ហាខ្លាំង ក៏ដោយតែ តារារូបនេះ មិនបានបញ្ជាក់ច្បាស់ថា ភ្នែកនាងមានជំងឺ អ្វីស្រាលឬ ធ្ងន់ធ្ងរឡើយ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម