សារាយ សក្ខណា មានកូនស្រី មួយហើយ សម្រស់នៅតែស្អាត និងទើបទទួលបាន កាដូ ថែមទៀត
ភ្នំពេញ ៖ កាលពីប៉ុន្មាន សប្តាហ៍មុន ខ្មែរឡូត ធ្លាប់បានចុះផ្សាយពី អត្ថបទមួយ ដែលទាក់ទងនឹង អតីតតារាសម្តែង ដ៏ល្បី សារាយ សក្ខណាបានសម្រាលកូនស្រីម្នាក់ ដ៏គួរឲ្យស្រឡាញ់។ ប៉ុន្តែកាល ពីថ្មីៗនេះ នាងក៏បានបង្ហោះ រូបថតថ្មីមួយសន្លឹក ដ៏ផ្អែមល្ហែមបំផុត ជាមួយនឹងស្វាមី ចូលបណ្តាញហ្វេសប៊ុក ក្នុងថ្ងៃខួបកំណើតរបស់នាង។
អតីតតារាសម្តែងស្រីរូបនេះ ទើបតែទទួលបាន នូវកូនស្រីម្នាក់ កាលពីដើមខែមិនា ដោយបានដាក់ ឈ្មោះថា Mataysia ដែលធ្វើឲ្យ មហាជន ជាច្រើននាក់ បានសរសើរថា កូនស្រីរបស់នាង គួរឲ្យ ស្រឡាញ់ និងស្រស់ស្អាតដូចជានាង។ បន្ថែមពីនេះទៅទៀត ទោះបីជានាង ទើបតែ សម្រាល កូនស្រីក៏ដោយ បើក្រឡកមើលរូបសម្ផស្សរបស់នាងវិញ តាមរយៈរូបថត ដែលនាងទើបតែបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញថា ហាក់ដូចជា នៅតែស្រស់ស្អាត ក្មេងជាងវ័យ និងស្រស់ថ្លា ដដែល។
ជាមួយគ្នានោះដែរ សារាយ សក្ខណា ក៏បានសរសេរខាងក្រោម រូបថតនោះដែរថា "អរគុណណា ស្វាមីរបស់ខ្ញុំ អរគុណដល់ម្តាុយក្មេក និងមិត្តភក្កិ Lang Chao សម្រាប់កាដូទាំងនេះ ក្នុងថ្ងៃខួបកំណើត របស់ខ្ញុំ"។ ចំពោះកាដូរបស់នាង គឺមានដូចជា កាបូបម៉ាកល្បីមួយ បាច់ផ្កា និងគ្រឿង អលង្ការផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
កាដូ របស់សារាយ សក្ខណា ក្នុងថ្ងៃខួបកំណើតរបស់នាង
កូនស្រី របស់នាង
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!