រកឃើញ​រថយន្ត​កូរ៉េ​នៅបាតទន្លេ ខណៈ​លិច​ជិត៧ម៉ោង

 
 

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍នាវេលាម៉ោង០៤រសៀលថ្ងៃទី២៦ មីនា ២០១៥ នេះថា រថយន្ត កូរ៉េចំណុះ ១,៥តោនដែល បើកចុះ សាឡាងត្រើយ ខាងកើតអ្នកលឿង ហើយដាច់ហ្រ្វំាង បណ្តាលឱ្យធ្លាក់ចូល ទឹកទន្លេលិចនោះ ត្រូវបានគេ រកឃើញហើយ ខណៈដែលបាន លិចអស់រយៈពេល ជិត៧ម៉ោងមកនោះ ។

ប្រភពបានឱ្យដឹងថា ការចុះរាវរកឃើញនេះ គឺមានជម្រៅជាង២០ម៉ែត្រ ។

គួររំលឹកថា រថយន្តកូរ៉េចំណុះ១,៥តោនមួយគ្រឿងបានបើកចុះសាឡាងត្រើយខាងកើត អ្នកលឿង បាន ដាច់ហ្វ្រាំង បណ្តាលឲ្យ រថយន្តធ្លាក់ ចូលទឹកទន្លេ លិចបាត់ តែមនុស្ស២នាក់នៅ ក្នុងរថយន្តបានហែល ចេញទាន់ពុំ មានគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងនៅ ម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៦ មីនា ២០១៥ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម