UPDATE: អ្នកបើកបររង យន្តហោះអាល្លឺម៉ង់ 4U 9592 បើកយន្តហោះធ្លាក់បំបុកភ្នំ ដោយមានចេតនា
បរទេស៖ យោងតាមប្រភព សារព័ត៌មាន CNN បានចុះផ្សាយថា អ្នកបើកបររង (co-pilot) ដែលបើកយន្តហោះ Germanwings អ៊ែរបឺស A320 បីេកយន្តហោះ ទៅបំបុកភ្នំ Alps ក្នុងប្រទេសបារាំងតែម្តង ដែលបណ្តាលឲ្យមនុស្ស ១៥០នាក់ លើយន្តហោះ បាត់បង់ជីវិតទាំងអស់ ដោយមាន ចេតនា នេះបើតាមការបញ្ជាក់ ជាផ្លូវការ ពីក្រុមអ្នកស៊ើបអង្កេត។
តាមប្រភពដដែល បានឲ្យដឹងថា យោងតាមវេបសាយ Flightrader24 ដែលតាមដានទិន្នន័យផ្លូវអាកាស រកឃើញថា យន្តហោះនេះ ត្រូវបានបញ្ជាដោយនរណាម្នាក់ នៅខាងក្នុងបន្ទប់កាប៊ីន ដោយមានការផ្លាស់ប្តូរ រយៈកំពស់យន្តហោះពី ៣៨,០០០ ហ្វីត (១១,៥៨២ម៉ែត្រ) ទៅកាន់ ១០០ ហ្វីត (៣០ម៉ែត្រ) ។
ប្រភព CNN បានបញ្ជាក់ទៀតថា អ្នកបើកបររង ដែលបញ្ជាយន្តហោះនោះ មានឈ្មោះ Andreas Lubitz វ័យ ២៨ឆ្នាំ សញ្ជិតអាល្លឺម៉ង់។ បើតាម ខ្សែអាត់សម្លេង ពីប្រអប់ខ្មៅ ដែលត្រូវបានរកឃើញ ឲ្យដឹងថា អ្នកបើកបររង រូបនេះ បានចាក់សោរមិនឲ្យ អ្នកបើកយន្តហោះ ម្នាក់ទៀត ចូលទៅកាន់ ក្នុងបន្ទប់បញ្ជបើកបរ ឡើយ។
យ៉ាងណាមិញ ពេលនេះអាជ្ញាធរ ប្រទេសអាល្លឺម៉ង់ បានថ្លែងថា «យើងត្រូវតែ សន្មត់ថា ឧបទ្ទវហេតុធ្លាក់ យន្តហោះ A320 ជើងហោះហើរ 4U 9592 នេះ កើតឡើងដោយមានចេតនា» ។ ខណៈ លោក Carsten Spohr ជានាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ Germanwings នេះបាន និយាយថា «យើងគ្មាន ពាក្យអ្វីដែលត្រូវនិយាយផ្សេងទៀត ដែលយន្តហោះជួបឧបទ្ទវហេតុនេះ កើតឡើងដោយ អ្នកបើកបររង ជាអ្នកមានចេតនា ធ្វើឲ្យយន្ត ហោះធ្លាក់ » ។
តែទោះបីជាយ៉ាងណា ពេលនេះ ក្រុមអ្នកស៊ើបអង្កេត មិនទាន់ដឹងថា តើមូលហេតុអ្វីបានជា អ្នកបើកបររង Andreas Lubitz មានចេតនា បង្កឲ្យមាន ឧបទ្ទវហេតុនោះឡើយ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត បានទៅឆែកឆេរ ផ្ទះរបស់អ្នកបើកបររងនោះ ដើម្បីស្វែងរក មូលហេតុ ពិតប្រាកដ ផងដែរ ។ គួរបញ្ជាក់ដែរថា ពេលនេះ រដ្ឋាភិបាលបារាំង បានស្នើឲ្យ FBI ជួយស៊ើបអង្កេត លើហេតុការណ៍នេះ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរក ប្រអប់ខ្មៅទី២ ដើម្បីអាចដឹងសកម្មភាព ដែលកើតឡើង នានាទីចុងក្រោយមុន ពេលយន្តហោះ បានធ្លាក់៕
អ្នកបើកបររង Andreas Lubitz ត្រូវបានបញ្ជាក់ថា មានចេតនាធ្វើឲ្យយន្តហោះធ្លាក់
ក្រុមអ្នកស៊ើបអង្កេតបានចុះទៅត្រួតពិនិត្យ ផ្ទះ របស់ អ្នកបើកបររង Andreas Lubitz
ក្រុមស៊ើបអង្កេត បន្តស្វែងរកប្រអប់ខ្មៅទីពីរ
រូបភាព បញ្ជាក់ពីសកម្មភាពដែលបានលឺចេញពីប្រអប់ខ្មៅ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!